៨០លានហើយមិនលក់ទៀត! ក្លិប Rennes បដិសេធសំណើរបស់ Real Madrid ក្នុងការទិញតារាវ័យក្មេងម្នាក់នេះ

//s5.kh1.co/62/62c9d01a78e6f6b84ef7d43bf80d825c3e03115b.jpg
កីទ្បា

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Real Madrid ត្រូវបានក្លិប Rennes បដិដេធសំណើ៨០លានអឺរ៉ូក្នុងការទិញតារាឆ្នើម U-21 របស់បារាំង Eduardo Camavinga មករួមក្រុម

បារាំង៖ ក្លិបអធិរាជ​ស Real Madrid ត្រូវបានក្លិបរបស់បារាំង Rennes ប្រាប់ឲ្យទៅរកទិញកីឡាករនៅក្លិបផ្សេងទៀត ក្រោយពីក្លិបមួយនេះបានបដិសេធសំណើ៨០លានអឺរ៉ូ (ឬ៩០លានដុល្លារ) របស់ Real Madrid ដោយថាតម្លៃនេះវាមិនទាន់គ្រប់គ្រាន់នៅឡើយ សម្រាប់តម្លៃខ្លួនកីឡាករ​វ័យក្មេងកំពុងឡើងជើង Eduardo Camavinga

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

ខ្សែបម្រើវ័យ១៧ឆ្នាំ បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងក្លិប Rennes នៅក្នុងក្របខ័ណ្ឌ Ligue 1 ដោយចូលលេងសរុបបាន២៥ប្រកួតឲ្យក្លិបនៅរដូវកាលនេះ មុនពេលដែលលីគកំពូលមួយនេះត្រូវបានបិទបញ្ចប់រដូវកាល។

កីឡាករ Eduardo Camavinga ពេលប៉ះជាមួយ PSG
កីឡាករ Eduardo Camavinga ពេលប៉ះជាមួយ PSG

បើទោះបីជាមិនមានសកម្មភាពនៃការប្រកួតបាល់ទាត់សោះក្នុងប្រទេសបារាំងនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះក្ដី ក៏លោក Zinedine Zidane នៅតែតាមយ៉ាងស្អិតក្នុងការចរចាទិញកីឡាកររួមសញ្ជាតិនឹងលោករូបនេះមករួមជាមួយ Real Madrid ។

កីឡាករ Eduardo Camavinga លេងឲ្យជម្រើសជាតិបារាំង U-21 
កីឡាករ Eduardo Camavinga លេងឲ្យជម្រើសជាតិបារាំង U-21 

យ៉ាងណាមិញក្លិប Rennes បានធ្វើការបដិសេធនឹងសំណើរបស់ Real Madrid ដោយគិតថា Eduardo នឹងអាចរីកចម្រើនខ្លាំងជាងនេះជាមួយក្លិបនៅពេលប៉ុន្មានឆ្នាំខាងមុខ។ ដោយឡែក កីឡាករជម្រើសជាតិបារាំងអាយុក្រោម២១ឆ្នាំរូបនេះ ក៏មានមហិច្ឆតាចង់ទៅលេងឲ្យក្លិបធំៗនៅទ្វីបអឺរ៉ុប ដូចជាក្លិប Real Madrid នេះផងដែរ៕

កីឡាករ Eduardo Camavinga
កីឡាករ Eduardo Camavinga

ប្រភព90min

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T