គ្មានបទពិសោធន៍ក្នុងខ្លួន តែបើមាន ៦ ចំណុចនេះចាត់ទុកថាជោគជ័យ ៧០ភាគរយ បាត់ទៅហើយ

//s5.kh1.co/66/666e05acecba85df753332e2383e28990d5382b6.jpg
យល់ដឹង

 ០២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

៦ ចំណុចដែលត្រូវតែប្រកាន់ភ្ជាប់ខ្លួន

មនុស្សម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ដូចនេះឈប់បាក់ទឹកចិត្តទៀតទៅ ទោះបីអ្នកមិនទាន់មានសមត្ថភាពខ្លាំង ឬគ្មានបទពិសោធន៍ក៏ដោយ តែបើអ្នកមានចំណុចទាំង 6​យ៉ាងនេះក្នុងខ្លួន អាចចាត់ទុកថាអ្នកជោគជ័យមួយផ្នែកបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រកាន់ភ្ជាប់ពេលវេលា

ពេលវេលាពិតជាសំខាន់ណាស់ ប្រសិនបើអ្នកគោរពពេលវេលា គឺប្រៀបដូចការគោរពខ្លួនឯង ហើយវាក៏ជាទម្លាប់ល្អសម្រាប់ខ្លួនអ្នកផងដែរ។

រូបតំណាង
រូបតំណាង

២. តែងតែគិតផ្លូវវិជ្ជមាន

នៅពេលដែលអ្នកចាប់ផ្តើមគិតពីផ្លូវវិជ្ជមានជាងផ្លូវអវិជ្ជមាន គឺប្រៀបដូចជាអ្នកមានគំនិតចាស់ទុំ និងជាមនុស្សដែលគិតគូរបានវែងឆ្ងាយ ទើបហ៊ានវាយតម្លៃទៅលើអ្វីមួយ។

រូបតំណាង
រូបតំណាង

៣. មានគោលដៅច្បាស់

ទោះបីជាបទពិសោធន៍អ្នកនៅស្ទើរក៏ដោយ ប៉ុន្តែបើអ្នកមានគោលដៅជីវិតច្បាស់លាស់ នោះអ្នកនឹងអាចកំណត់បានថា អ្វីដែលអ្នកគួរត្រូវធ្វើនៅក្នុងពេលនេះ និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់។

រូបតំណាង
រូបតំណាង

៤. ជឿជាក់លើខ្លួនឯង

ការជឿជាក់លើខ្លួនឯងពិតជាសំខាន់ណាស់ បើអ្នកគ្មានទំនុកចិត្ត និងគ្មានភាពជឿជាក់លើខ្លួនឯងផង តើឲ្យមនុស្សជុំវិញខ្លួនជឿជាក់លើអ្នកដូចម្តេចទៅ? ដូចនេះ ទោះបីជាធ្លាក់ដល់ចំណុចណាក៏ដោយត្រូវតែមានទំនុកចិត្តលើខ្លួនឯងជានិច្ច។

រូបតំណាង
រូបតំណាង

៥. គោរពអ្នកដទៃ

ការគោរពអ្នកដទៃជាអ្វីដែលមនុស្សគ្រប់រូបត្រូវប្រកាន់ភ្ជាប់ជានិច្ច មិនថានៅទីកន្លែងណាក៏ដោយ។ ការគោរពអ្នកដទៃប្រៀបដូចជាការឲ្យតម្លៃខ្លួនឯងអ៊ីចឹង។

រូបតំណាង
រូបតំណាង

៦. បើកចិត្តក្នុងការកែតម្រូវពីអ្នកដទៃ

ត្រូវចងចាំថា លើលោកនេះគ្មានអ្នកណាល្អឥតខ្ចោះឡើយ។ អ្នកធ្វើកាន់តែច្រើនគឺខុសកាន់តែច្រើន មានតែអ្នកដែលមិនធ្វើសោះទើបគ្មានពាក្យថាខុស។ ដូច្នេះ ការបើកចិត្តក្នុងការទទួលយកការកែ តម្រូវពីអ្នកជុំវិញខ្លួន ជាមេរៀនដែលអភិវឌ្ឍន៍ខ្លួនទៅមុខបានលឿនបំផុត៕

រូបតំណាង
រូបតំណាង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T