អ្នកចូលចិត្តដើរព្រៃ និងឡើងភ្នំ! មកដឹងពីវត្ថុ ១២ យ៉ាងដែលចាំបាច់បំផុតក្នុងការយកទៅតាមខ្លួន

//s5.kh1.co/83/8308bdb01079573979b4132ac29ffa3ecd314f49.gif
យល់ដឹង

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកដឹងពីវត្ថុ ១២ យ៉ាងដែលចាំបាច់បំផុតក្នុងការដើរព្រៃ ឬឡើងភ្នំ

មួយរយៈចុងក្រោយនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែនក្នុងការដើរផ្សងព្រេងក្នុងព្រៃ ឬឡើងភ្នំ។ ហើយថ្មីៗនេះ ភ្នំខ្នងផ្សារ ភ្នំខ្នងក្រពើ កំពុងតែល្បីខ្លាំងមែនទែនក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យម្នាក់ៗទប់អារម្មណ៍មិនបាន ក៏នាំគ្នាប្តូរពីការដើរលេងតាមរមណីយដ្ឋានទៅជាការឡើងភ្នំបែបផ្សងព្រេងវិញ។ ទោះបីជាការដើរឡើងភ្នំហត់ក៏ពិតមែន ប៉ុន្តែអ្វីដែលទទួលបានគឺអាចផ្តិតយករូបភាពស្អាតៗ បទពិសោធន៍ថ្មីៗ។ ដូច្នេះ ប្រាកដជាឆ្ងល់ហើយថា តើគួររៀបអីវ៉ាន់អ្វីខ្លះដែលចាំបាច់បំផុតដើម្បីដើរព្រៃ ឬឡើងភ្នំ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្បែកជើងឡើងភ្នំ

ហេតុអ្វីមិនអាចពាក់ស្បែកជើងធម្មតា ឬស្បែកជើងឃ្លប់ធម្មតាឡើងភ្នំបាន? ព្រោះស្បែកជើងឡើងភ្នំ មានបាត់ក្រាស់ មានក្រឡាជ្រៅអាចទប់លំនឹង មិនងាយរអិល និងអាចការពារពេលជាន់វត្ថុមុតស្រួចជាដើម។

ស្បែកជើងសម្រាប់ឡើងភ្នំ ឬជ្រើសរើសស្បែកជើងដែលមានក្រឡាក្រាស់ៗ
ស្បែកជើងសម្រាប់ឡើងភ្នំ ឬជ្រើសរើសស្បែកជើងដែលមានក្រឡាក្រាស់ៗ

២. ឈើសម្រាប់ដើរឡើងភ្នំ

ឈើច្រត់សម្រាប់ឡើងភ្នំ ឬដើរចូលព្រៃ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារសត្វផ្សេងៗ និងងាយស្រួលទប់ពេលកំពុងដើរ។

ឈើសម្រាប់កាន់ពេលកំពុងដើរឡើងភ្នំ
ឈើសម្រាប់កាន់ពេលកំពុងដើរឡើងភ្នំ

៣. អាវភ្លៀង

តំបន់ព្រៃភ្នំ តែងតែមានអាកាសធាតុធ្លាក់ភ្លៀងច្រើន ជាពិសេសនារដូវវស្សានេះតែម្តង។

៤. ដបទឹក និង កែវទឹក

ត្រូវតែមានដបទឹកដាក់តាមខ្លួនពេលធ្វើដំណើរ ព្រោះក្នុងព្រៃ និងលើភ្នំពុំមានអ្នកលក់ដូរទេ។ មួយវិញទៀត គួរតែមានកែវទឹក ឬកាទឹកផ្ទាល់ខ្លួនមួយផង។

៥. តង់

ភ្លេចអ្វីភ្លេចបាន តែបើភ្លេចតង់ហើយគឺមានតែគេងលើស្មៅហើយ ទោះមានប្រាក់ក៏គ្មានផ្ទះស្នាក់ដែរ។ តែពិនិត្យមើលតង់សិន មុននឹងយកទៅ ជៀសវាងមានស្នាមរហែក ឬបាក់។

តង់សម្រាប់ឡើងភ្នំ
តង់សម្រាប់ឡើងភ្នំ

៦. កាបូបការពារទឹក

ចាំបាច់បំផុតត្រូវមានកាបូប ឬថង់ដែលអាចការពារទឹកបាន ដើម្បីកុំឲ្យសើមរបស់មានសំខាន់ៗ និងរបស់មានតម្លៃដូចជា កាមេរ៉ា ទូរស័ព្ទ កាបូបលុយជាដើម។

៧. អាវរងា

ទោះបីជាមនុស្សចូលចិត្តត្រជាក់យ៉ាងណាក៏ដោយ ក៏មិនអាចទ្រាំនឹងអាកាសធាតុត្រជាក់នៅលើភ្នំបានដែរ។ ជាពិសេសនៅពេលយប់តែម្តង គឺអាកាសធាតុត្រជាក់ជាងម៉ាស៊ីនត្រជាក់លេខ ១៦ ទៀត។

៨. Power Bank

ដូចដែលបានដឹងអ៊ីចឹងថានៅលើភ្នំទេសភាពស្អាតៗខ្លាំងមែនទែន។ ចុះបើទូរស័ព្ទអស់ថ្មបានអ្វីផ្តិតយករូបភាពល្អៗទុកជាអនុស្សាវរីយ៍ទៅ? ដូច្នេះកុំឲ្យឡើងភ្នំហើយស្តាយក្រោយ គួរតែយក Power Bank តាមសាគួរផង។​

៩. ពិល

ដាច់ខាតមិនត្រូវភ្លេចយកពិលតាមខ្លួនឡើយ ទុកចាំងពេលយប់ដូចជាពេលដើរទៅបត់ជើង ឬស្វែងរកវត្ថុផ្សេងៗ។

រូបតំណាង
រូបតំណាង

១០. ស្លាបព្រា និងប្រអប់ដាក់បាយ ឬចាន

គ្រាន់តែស្លាបព្រា និងប្រអប់សម្រាប់ដាក់បាយគឺមិនធ្ងន់ឡើយ។ ឡើងដល់លើភ្នំហើយ ទោះមានលុយក៏មិនអាចទិញរបស់ប្រើប្រាស់បានដែរ។

១១. ជែលលាបស្បែកការពារមូស ឬថ្នាំបាញ់មូស

រដូវធ្លាក់ភ្លៀងមូសច្រើនណាស់ មិនថាលើភ្នំ ឬក្នុងព្រៃទេ។ ដូច្នេះ ដើម្បីការពារពីជំងឺគ្រុនឈាម និងស្នាមមូសខាំ គួរតែលាបដើម្បីការពារពីមូសខាំ។

រូបតំណាង
រូបតំណាង

១២. ឧបករណ៍បន្ទាប់បន្សំ

ស្បែកជើងផ្ទាត់, សម្លៀកបំពាក់រលុងៗ, មួក, ក្រដាសជូតមាត់, ដែកកេស, កូនកន្រ្តៃ ឬកាំបិត, ថ្នាំពេទ្យ ឧបករណ៍បិទរបួស ឬទឹកលាងរបួស, វ៉ែនតាការពារពន្លឺថ្ងៃ និងឧបករណ៍ផ្សេងៗ៕

វត្ថុដែលចាំបាច់សម្រាប់ឡើងភ្នំ (រូបតំណាង)
វត្ថុដែលចាំបាច់សម្រាប់ឡើងភ្នំ (រូបតំណាង)
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T