អ្នកចូលចិត្តបោះតង់! ចេះប៉ុន្មានក្បាច់នេះ​ អាចការពារខ្លួនពីសត្វព្រៃបានហើយ

//s5.kh1.co/cb/cb826057ab5ecb11ec9e47f1a2ec724eebf62675.jpg
យល់ដឹង

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការបោះតង់នៅតាមព្រៃភ្នំ គឺជាការកម្សាន្តមួយប្រភេទដែលមានការពេញនិយមពីសំណាក់យុវវ័យជាច្រើន ប៉ុន្តែដោយសារវាជាប្រភេទការកម្សាន្តមួយដែលផ្សងគ្រោះថ្នាក់ជាមួយនឹងសត្វព្រៃបន្តិច តើធ្វើដូចម្តេចទើបអាចការពារខ្លួនបានទៅ?

ថ្មីៗនេះសង្កេតឃើញថានៅប្រទេសកម្ពុជាសព្វថ្ងៃ ការបោះតង់នៅតាមព្រៃភ្នំគឺមានភាពកើតឡើងយ៉ាងខ្លាំងដោយមានយុវវ័យជាច្រើនចូលចិត្តចំណាយពេលមកកម្សាន្តលំហែរអារម្មណ៍លេងនាពេលវិសមកាលឬ ថ្ងៃឈប់សម្រាកទៅបោះតង់លំហែកាយលេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះជាវាមានភាពសប្បាយរីករាយ ស្រលះមុខស្រលះមាត់ ជាមួយនឹងការលំហែរកាយជាលក្ខណៈធម្មជាតិដ៏ត្រចះត្រចង់ក៏ពិតមែន ប៉ុន្តែពេលខ្លះវាអាចនឹងបង្កគ្រោះថ្នាក់បានដល់លោកអ្នកផងដែរ នៅពេលដែលយើងខ្វះការប្រុងប្រយ័ត្ន ដោយសារព្រៃឈើជាជម្រកសត្វគ្រប់ប្រភេទ។

ជាក់ស្តែងថ្ងៃនេះ ខ្មែរឡូត សូមចែករំលែកប្រធានបទដែលអាចការពារខ្លួនពីសត្វផ្សេងៗដែលបង្កគ្រោះថ្នាក់ នៅពេលដែលអ្នកទៅបោះតង់ក្នុងព្រៃម្តងៗ។

១.តំបន់ដែលជាជម្រកសត្វផ្សេងៗ

តំបន់ដែលមានទឹក គឺជាកន្លែងដែលទាក់ទាញ ពស់ រ៉ាគូននិង ក្រពើ

តំបន់ដែលមានដើមឈើច្រើន គឺជាជម្រករបស់ ពស់ រ៉ាគូននិង សត្វល្អិតដូចជាពីងពាងជាដើម

តំបន់ដែលមានមានដើមឈើដួលឬ ងាប់ច្រើន គឺជាជម្រករបស់ពស់នឹង សត្វល្អិតផ្សេងៗ

តំបន់ដែលមានស្មៅខ្ពស់ គឺជាជម្រករបស់សត្វពស់ ដង្កូវ ពីងពាងនិង សត្វផ្សេងៗទៀត។

រូបតំណាង
រូបតំណាង

២.ការជ្រើសរើសទីតាំង

គួរតែជ្រើសរើសទីតាំងដែលមានលក្ខណៈរាបស្មើរស្រលះ គ្មានស្មៅដុះ ឬស្មៅដុះទាបៗ គ្មានដើមឈើឬ ក៏មានតិចតួចនិង មិនកៀកនឹងប្រភពទឹក។

រូបតំណាង
រូបតំណាង

៣.ជ្រើសរើសថ្នាំបាញ់ប្រភេទ Spray 

ជ្រើសរើសថ្នាំបាញ់ដែលមានក្លិនឆួលខ្លាំងទៅបាញ់ជុំវិញតង់ នៅពេលរៀបតង់រួចរាល់និង ពេលមុនគេងផងដែរ។

រូបតំណាង
រូបតំណាង

៤.សម្អាតទីតាំងនិងទីធ្លាឲ្យបានស្អាត

សត្វភាគច្រើនចូលចិត្តភាពរញ៉េរញ៉ៃ ដូច្នេះនេះអាចនិយាយថាជាចំណុចទាក់ទាញមួយដែរ ប្រសិនបើកន្លែងបោះតង់អ្នកមានភាពកខ្វក់និង រញ៉េរញ៉ៃ។

រូបតំណាង
រូបតំណាង

៥.តែងតែសម្អាតកន្លែងក្រោយពេលដែលធ្វើអាហារឬ បរិភោគរួច

ម្ហូបអាហារគឺចំណុចសំខាន់បំផុតដែលអាចទាក់ទាញសត្វផ្សេងៗបានខ្លាំងជាងគេ ដូច្នេះសូមទុកវាចោលនៅពេលគ្មានមនុស្សនៅមើលឬ ក៏សម្អាតកន្លែងឲ្យបានស្អាតនិង មានរបៀបរៀបរយជាមុនសិនទៅមុនពេលដើរចេញ។

រូបតំណាង
រូបតំណាង

៦.យកសត្វសុនខទៅជាមួយ

យើងដឹងហើយថាសុនខគឺជាសត្វមួយដែលមានភាពស្មោះត្រង់និង មានភាពរហ័សរហួន ដូច្នេះអ្នកអាចយកវាទៅបានទៅតាមខ្លួននៅពេលទៅបោះតង់បាន ដោយសារនៅពេលដែលគ្រោះអាសន្នកើតឡើង វានឹងឲ្យដំណឹងដោយការព្រុសជាក់ជាមិនខាន។

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T