ធ្វេសប្រហែស! កូនកំលោះបញ្ចេញរោគសញ្ញាកូវីដ-១៩ បានស្លាប់បន្ទាប់ពីរៀបការរួច២ថ្ងៃ ខណៈភ្ញៀវចូលរួមជាង១០០នាក់បានឆ្លង

//s5.kh1.co/5a/5a704d60bf4bc5cf3c66210f0019338caff3475e.jpg
សង្គម

 ០២-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សជាង១០០នាក់ ត្រូវបានធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ បន្ទាប់ពីបានចូលរួមពិធីមង្គលការ និងចូលរួមពិធីបុណ្យសពរបស់កូនកំលោះ ដែលបានស្លាប់ ក្រោយពេលរៀបការរួច២ថ្ងៃ។

ឥណ្ឌា៖ មនុស្សជាង១០០នាក់ ត្រូវបានធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ បន្ទាប់ពីបានចូលរួមពិធីមង្គលការ និងចូលរួមពិធីបុណ្យសពរបស់កូនកំលោះ ដែលបានស្លាប់ ក្រោយពេលរៀបការរួច២ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអាជ្ញាធរនៅរដ្ឋ Bihar បានឲ្យដឹងថា បុរសដែលជាកូនកំលោះ បានបញ្ចេញរោគសញ្ញានៃជំងឺកូវីដ-១៩ នៅពេលលោករៀបការថ្ងៃទី១៥ ខែមិថុនា និងស្លាប់ថ្ងៃទី១៧ ខែមិថុនាកន្លងទៅនេះ។

ជាមួយគ្នានេះដែរ លោក Raj Kisho Chaudhary ជាប្រធានមន្ទីរពេទ្យនៅទីក្រុង Patna នៃរដ្ឋ Bihar បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន១១១នាក់ ដែលបានចូលរួមពិធីមង្គលការ និងពិធីបុណ្យសព ត្រូវបានធ្វើតេស្ដវិជ្ជមាន ខណៈពេលដែលអ្នកចូលរួមប្រមាណ៤០០នាក់ផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណ និងដាក់ឲ្យនៅដាច់ដោយឡែក។

រូបតំណាង
រូបតំណាង

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងទៀតថា ដំបូងឡើយ កូនកំលោះ ដែលមានអាជីពជាវិស្វករផ្នែក Software Engineer វិលត្រលប់មកពីទីក្រុងញូដេលីវិញបានរយៈពេល១សប្ដាហ៍ មុនថ្ងៃរៀបមង្គលការ។ ពេលមកដល់ផ្ទះ លោកបានបញ្ចេញនូវរោគសញ្ញាមួយចំនួន ហើយលោកក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យសម្រាកព្យាបាលប៉ុន្មានថ្ងៃផងដែរ ប៉ុន្ដែក្រុមគ្រួសារបានរំសាយលោកចេញពីមន្ទីរពេទ្យ ដើម្បីរៀបចំពិធីមង្គលការ។

នៅថ្ងៃមង្គលការ លោកក៏បានត្អូញត្អែរពីអាការជំងឺផងដែរ ប៉ុន្ដែលោកត្រូវបានគេឲ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុល ដើម្បីជួយកាត់បន្ថយសីតុណ្ហភាព។ យ៉ាងណាមិញ ២ថ្ងៃក្រោយ លោកបានស្លាប់បាត់បង់ជីវិត ហើយមនុស្សជិត២០០នាក់ ក៏បានចូលរួមបុណ្យសពនោះដែរ។ ជុំវិញរឿងរ៉ាវនេះ គេមិនទាន់ប្រាកដទេថា កូនកំលោះជាប្រភពនៃការបង្ករោគ ឬយ៉ាងណាឡើយ ខណៈខាងសាច់ញ្ញាតិកូនកំលោះ មិនមាននរណាម្នាក់បញ្ចេញរោគសញ្ញាទេ ហើយកូនក្រមុំក៏បានធ្វើតេស្ដ ដោយលទ្ធផលចេញមកវិជ្ជមានផងដែរ។

រូបតំណាង
រូបតំណាង

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានបើកការស៊ើបអង្កេតលើករណីនេះ ព្រោះជាការរំលោភបំពាននៃច្បាប់គម្លាតសង្គមលើការប្រមូលផ្ដុំមនុស្សក្នុងចំនួនច្រើនទាំងពិធីមង្គលការ និងពិធីបុណ្យសព ខណៈច្បាប់កំណត់ឲ្យភ្ញៀវមិនលើសពី៥០នាក់ឡើយសម្រាប់ពិធីមង្គលការ និងមនុស្សប្រហែល២០នាក់ប៉ុណ្ណោះសម្រាប់ពីធីបុណ្យសព៕

ប្រភព៖ Daily Mail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T