មានទៅអន់អី! យប់មិញ Arsenal លត់ Norwich យ៉ាងចាស់ដៃដោយលទ្ធផល៤-០

//s5.kh1.co/14/14321fef6b34da46f486f1d791154ce556e70e7c.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Arsenal យកឈ្នះ Norwich យ៉ាងចាស់ដៃដោយលទ្ធផល៤-០កាលពីយប់មិញដោយ Aubameyang រកបាន២គ្រាប់ម្នាក់ឯង

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានហក់ឡើងលេខ៧វិញនៅលើតារាងក្របខ័ណ្ឌ Premier League បន្ទាប់ ពីយកឈ្នះក្លិប Norwich City ដោយលទ្ធផល៤ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Arsenal 
ក្រុមកីឡាកររបស់ក្លិប Arsenal 

នៅក្នុងការប្រកួតនោះដែរកីឡាករ Aubameyang ជាអ្នកបាញ់បានមួយគ្រាប់មុនឲ្យកាំភ្លើងធំនៅនាទីទី៣៣ ក្រោយ​ពីអ្នកចាំទី Tim Krul របស់ Norwich ធ្វើឲ្យមានកំហុសនៅមុខទីរបស់ខ្លួន។ ចំណែកឯគ្រាប់ទី២កើតឡើងមិនយូរនោះទេ ពោលគឺនៅ៤នាទីបន្ទាប់ រកបានដោយកីឡាករ Xhaka ក្រោមការបោះបាល់ដ៏ល្អពីកីឡាករ​ Aubameyang

គ្រាប់ទី១របស់ Aubameyang
គ្រាប់ទី១របស់ Aubameyang
មួយគ្រាប់របស់ Xhaka
មួយគ្រាប់របស់ Xhaka

ចូលដល់តង់ទី២ កីឡាកររបស់ក្លិប Norwich ក៏បានឲ្យការដូទៅ Aubameyang រកបានគ្រាប់ទី២របស់ខ្លួននៅនាទីទី៦៧ មុនពេលដែលកីឡាករទើបតែដូរចូល Cedric Soares​ រកបានគ្រាប់ទី៤ឲ្យ Arsenal ដោយការស៊ុតបាល់យ៉ាងស្អាតលើដំបូលទូកនៅនាទីទី៨១។

គ្រាប់ទី២របស់ Aubameyang
គ្រាប់ទី២របស់ Aubameyang
មួយគ្រាប់របស់ Cedric Soares
មួយគ្រាប់របស់ Cedric Soares

ក្រោយចប់ការប្រកួតនេះ Arsenal បាន៣ពិន្ទុឡើងទៅឈរលេខ៧មានពិន្ទុសរុប៤៦ នៅលើ Spurs ដែលនៅសល់មួយប្រកួតក្នុងដៃ មួយពិន្ទុ និងនៅក្រោមក្លិបលេខ៦ Wolves ចំនួន៦ពិន្ទុ។ ចំណែកឯក្លិប Norwich វិញមានតែ២១ពិន្ទុប៉ុណ្ណោះដោយកំពុងតែឈរនៅបាតតារាង៕

កីឡាករ Aubameyang
កីឡាករ Aubameyang
ការប្រកួតរវាង Arsenal និង​ Norwich City

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T