Salah ពោល​ពាក្យ​ក្នុង​ចិត្ត​បែប​នេះ​ ក្រោយ​មាន​សំនួរ​ថា​ នឹង​​ចាក​​​​ចេញ​​​ពី​ Liverpool​ ឬយ៉ាង​ណា

//s5.kh1.co/5e/5ede838b64487f9fe71495e619666390f0af3c84.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករតំបន់ប្រយុទ្ធ Mohamed Salah មានរឿងល្អៗជាច្រើននៅក្នុងជំរុំ Anfield ជាមួយ Liverpool ក៏ដូចជាគ្រូបង្វឹក Klopp

កីឡាករតំបន់ប្រយុទ្ធ Mohamed Salah មានរឿងល្អៗជាច្រើននៅក្នុងជំរុំ Anfield ជាមួយ Liverpool ក៏ដូចជាគ្រូបង្វឹក Klopp ។ ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ BeIn Sport កីឡាករសញ្ជាតិអេស៊ីបរូបនេះ បានពោលពាក្យក្នុងចិត្តថា ខ្លួនចង់នៅបន្តររួមរស់ក្នុងរយៈពេលវែងទៀតជាមួយហង្សក្រហម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Salah
Salah

ទូរទស្សន៍ BeIn Sport បានធ្វើបទសម្ភាសផ្តាច់មុខមួយជាមួយកីឡាករពាក់អាវលេខ១០ Saha ក្នុងបទ​សម្ភាស​នោះក៏មានសំនួរចាក់ដោតមួយដែលស្ថិតក្នុងមន្ទិលសង្ស័យពីសំណាក់អ្នកគាំទ្រ Liverpool ។ Salah បានឆ្លើយ​ដោយមិនរុញរា លើសំនួរដែលបានសួរថា តើខ្លួននឹងចាកចេញពី Liverpool រឺយ៉ាងណ​ ?

Salah
Salah

Salah បានថ្លែងថា ៖ "ខ្ញុំរីករាយជាមួយបរិយាកាស់នៅទីនេះ (Liverpool) ខ្ញុំស្រលាញ់ក្លឹបនេះ ហើយ​សង្ឃឹម​ថានឹងអាចបន្តរនៅទីនេះយូរទៀត ក្លឹបនេះគឺមិនដូចជាក្លឹបផ្សេងៗទៀតនោះទេ " ។

Salah ក៏បានលើកឡើងផងដែរទាក់ទិននឹងពាន Premier League ដែល Liverpool ទើបតែលើកបានថ្មីៗនេះ ។ Salah បន្តថា ៖ "ខ្ញុំពិតជារីករាយណាស់ ខ្ញុំមិនអាចបរិយាយពីអារម្មណ៍របស់ខ្ញុំបានទេដែលបានឈ្នះពាន Premier League នេះបន្ទាប់ពីខកខានឈ្នះអស់៣០ឆ្នាំមកហើយសម្រាប់ Liverpool ។ ខ្ញុំមើលឃើញ​គ្រប់គ្នាពិតជារីករាយ យើងវាពិតជារឿងសំខាន់ណាស់សម្រាប់ពួកយើង ។ ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ឈ្នះពាន​នោះ ទីក្រុងមួយនេះ ខានបានជប់លាងអបអរពានមួយនេះអស់ជាច្រើនឆ្នាំមកហើយ តែពេលនេះយើងធ្វើបាន​ហើយ " ៕

Salah
Salah
Salah និងមិត្តរួមក្រុម
Salah និងមិត្តរួមក្រុម
Salah
Salah
Salah
Salah

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T