Chelsea ខកខានឡើង Top 3 ក្រោយបរាជ័យក្រោមថ្វៃជើង West Ham ៣-២ (មានវីដេអូ)

//s5.kh1.co/ef/efcfb79607c0829426c52c2d8ba7e8799735021a.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមតោខៀវ Chelsea បានបាត់បង់៣ពិន្ទុ ក៏ដូចជាខកខានបានឡើង Top 3 ក្នុងកំពូលតារាង Premier League ក្រោយរងការបរាជ័យក្រោមថ្វៃជើងក្រុមបាតតារាង WestHam ក្នុងលទ្ធផល ៣ទល់នឹង២​ក្នុងការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញនេះ

ក្រុមតោខៀវ Chelsea បានបាត់បង់៣ពិន្ទុ ក៏ដូចជាខកខានបានឡើង Top 3 ក្នុងកំពូលតារាង Premier League ក្រោយរងការបរាជ័យក្រោមថ្វៃជើងក្រុមបាតតារាង WestHam ក្នុងលទ្ធផល ៣ទល់នឹង២​ក្នុងការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
West Ham 3-2 Chelsea
West Ham 3-2 Chelsea

ការប្រកួតបានធ្វើឡើងនៅ London Stadium ទឹកដីរបស់ក្រុមញញ័រទេព WestHam ចាប់ផ្តើមបានប្រហែល ៣៤នាទី ក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខមុន១គ្រាប់ តែត្រូវបានអញ្ញាកណ្តាលកាត់សេចក្តីមិនរាប់ជាគ្រាប់បាល់ផ្លូវការ ក្រោយពីបានពិនិត្យ VAR (Video Assistant Referee) ឃើញថាមានកំហុសបច្ចេកទេស។ 

VAR
VAR
VAR
VAR

រហូតដល់នាទីទី ៤២ ក្រុមរបស់លោក Larmpard បាននាំមុខ១គ្រាប់វិញដោយបាល់ពិន័យ ១១ ម៉ែត្រ ក្រោមខ្សែការពារ West Ham ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ខណៈសម្រេចទីដោយកីឡាករសញ្ជាតិប្រេស៊ីល Willian ។ Chelsea ញញឹមមិនទាន់បានប៉ុន្មាននាទីផង ក្រុមម្ចាស់ផ្ទះក៏បានវាយបកភ្លាមៗបាន១គ្រាប់វិញ ដោយកីឡាករ TomasSoucek នៅនាទី ៤៥ ។

Willian 
Willian 
Larmpard
Larmpard

ចូលដល់តង់ទី២ការប្រកួតកាន់តែល្អមើល ក្រុមម្ចាស់ផ្ទះហាក់បន្តដាក់សម្ពាធខ្លាំងលើ Chelsea រហូតរកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៥១ ដោយកីឡាករ Michail Antonio ។ លទ្ធផល ២ទល់នឹង១ បានធ្វើឲ្យការប្រកួតកាន់តែល្អមើល ខណៈ Chelsea ព្យាយាមវាយបកបន្តដើម្បីរកគ្រាប់បាល់ រហូតដល់នាទីទី៧២ ក្រុម Chelsea មានឱកាសទាត់បាល់ Freekick មួយគ្រាប់ ដែលទាត់ដោយ  Willian ដដែលកោងចូលទីយ៉ាងអស្ចារ្យ ធ្វើឲ្យ Chelsea តាមបានស្មើវិញ។

TomasSoucek អបអរគ្រាប់បាល់ 
TomasSoucek អបអរគ្រាប់បាល់ 
Willian អបអរគ្រាប់បាល់
Willian អបអរគ្រាប់បាល់

ជិតចប់ការប្រកួតទៅហើយ ក្រុម ទាំង២ មិនទុកជើងឡើងដោយបន្តសម្រុករៀងខ្លួនដើម្បីរកគ្រាប់បាល់ រហូតដល់នាទីទី៨៩ ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់បន្ថែមទៀត ដោយកីឡាករ AndriyYarmolenko ធ្វើឲ្យលទ្ធបានរក្សា ៣ទល់នឹង២ រហូតដល់ចប់ការប្រកួត។

គួរឲ្យដឹងផងដែរថា Chelsea ការបាត់បង់៣ពិន្ទុនេះ បានធ្វើឲ្យក្រុមខ្លួនបន្តឈរនៅ Top 4 កំពូលតារាង ខណៈមានគម្លាតតែ២ពិន្ទុប៉ុណ្ណោះពីក្រុមឈរលេខ៥ Manchester United ៕

តារាងពិន្ទុរ Premier League
តារាងពិន្ទុរ Premier League

ចង់ដឹងការប្រកួតជក់ចិត្តយ៉ាងណា សូមទស្សនាវីដេអូ Highlight ខាងក្រោម៖

វីដេអូ Highlight
រូបភាពអំឡុងពេលប្រកួត
រូបភាពអំឡុងពេលប្រកួត
រូបភាពអំឡុងពេលប្រកួត
រូបភាពអំឡុងពេលប្រកួត
រូបភាពអំឡុងពេលប្រកួត
រូបភាពអំឡុងពេលប្រកួត
Larmpard
Larmpard
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T