ចូលរួមសោកស្តាយផង! ពេលនេះ ឪពុករបស់Taew បានទទួលមរណភាពហើយ

//s5.kh1.co/f4/f498421759160cf044efbca091e60dc8b5bd523f.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជា ខំព្យាបាលប៉ុណ្ណា ក៏ឪពុករបស់Taew នៅតែទៅចោលនាង ទាំងក្តីអាលោះអាល័យ និងមិនដាច់ចិត្តពីគ្រួសារ។

ថៃ៖ ក្រោយឈឺអស់រយៈពេលជាង១ខែ ពេលនេះ ឪពុកបង្កើតរបស់ តារាសម្តែងស្រីដ៏ល្បី Taew Natapohn បានទទួលមរណភាពហើយ កាលពីល្ងាចមិញនេះ ជាមួយនឹងក្តីទុក្ខសោកសង្រែងយ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រួសារ និងរួមទាំងនាង ដែលជាកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏ព្យាយាមប្រកាសស្វែងរកឈាម ដើម្បីជួយសង្គ្រោះជីវិតឪពុកនាង រហូតសង្សារចាស់របស់នាង ដែលស្រលាញ់គ្នាជាង១៤ឆ្នាំ បានស្ម័គ្រចិត្ត បរិច្ចាគឈាមឲ្យទៅ ឪពុកនាង បើទោះបីជា អ្នកទាំង២ លែងជាអីនឹងគ្នាទៀតក៏ដោយ។ ប៉ុន្តែដោយសារតែព្រហ្មលិខិត និងសង្ខាររបស់ឪពុកTaew  បានតែប៉ុណ្ណឹង ថ្វីបើព្យាយាមខ្នះខ្នែង ស្វែងរកឈាមយ៉ាងណាក្តី ក៏ឪពុកនាង នៅតែទៅចោលនាង ទាំងអាលោះអាល័យ។

យ៉ាងណាមិញ នៅពេលនេះ ហ្វេនជាច្រើន បាននាំគ្នាលើកទឹកចិត្តទៅដល់Taew Natapohn ដែលបានបាត់បង់ឪពុក ទៅភ្លាមៗ ដោយមិនទាន់ធ្វើចិត្តបាននោះទេ ហើយពិធីបុណ្យមិនដឹងថា នាងនឹងរៀបចំ នៅថ្ងៃណា ឬធ្វើនៅឯណា មានតែតាមដានបន្តទៀត ជាមួយនឹងខ្មែរឡូត៕

Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn និងគ្រួសារ 
Taew Natapohn និងគ្រួសារ 
ឪពុកTaew Natapohn
ឪពុកTaew Natapohn
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T