ចរចាជិត២ឆ្នាំមិនត្រូវគ្នា គ្រូធំ Man City បានត្រឹមតែជូនពរសិស្សសំណព្វរបស់ខ្លួនម្នាក់បែបនេះ

//s5.kh1.co/96/96d71af2fd9e7f4856b0bb3c3a1b4e82a86dcaaf.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គ្រូធំក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានជូនពរកីឡាករតំបន់ប្រយុទ្ធរបស់ខ្លួន កីឡាករ Leroy Sane ខណៈដែលតារាឆ្នើមរូបនេះនិងផ្ទេរទៅក្លឹប Bayern Munich ក្នុងតំលៃខ្លួន ៥៤.៨លានផោន ។

គ្រូធំក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានជូនពរកីឡាករតំបន់ប្រយុទ្ធរបស់ខ្លួន កីឡាករ Leroy Sane ខណៈដែលតារាឆ្នើមរូបនេះនឹងផ្ទេរទៅក្លឹប Bayern Munich ក្នុងតម្លៃខ្លួន ៥៤.៨លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leroy Sane និង Pep Guardiola
Leroy Sane និង Pep Guardiola

តារាឆ្នើមវ័យ២៤ឆ្នាំរូបនេះបានធ្វើការផ្សាភ្ជាប់ជាហូរហែក្នុងការផ្ទេរត្រលប់ទៅលេងនៅអាល្លឺម៉ង់វិញដែលជាទឹកដីកំណើតរបស់ខ្លួន ដែលធ្វើឲ្យក្រុម Man City បោះបង់ក្តីសង្ឃឹមស្ទើរទាំងអស់ក្នុងការចងជើងកីឡាកររូបនេះឲ្យបន្តលេងនៅអង់គ្លេស ខណៈដែលកន្លងមកមានការចរចាឲ្យ Sane បន្តកុងត្រានៅ Man City ជិត២ឆ្នាំមកហើយរវាងកីឡាករជាមួយក្លឹបផ្ទាល់។

Leroy Sane និង Pep Guardiola
Leroy Sane និង Pep Guardiola

កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះនឹងចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយក្រុមគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich ។ គ្រូធំ Man City លោក Pep Guardiola បានថ្លែងឲ្យដឹង ថា៖ "វានៅតែនៅមានរឿងរ៉ាវខ្លះ ប៉ុន្តែមើលទៅគាត់ប្រាកដជាផ្ទេរទៅ Bayern Munich ហើយ។ យើងជូនពរឲ្យគាត់ជោគជ័យ ហើយក៏អរគុណសម្រាប់ពេលវេលាដែលបានចំណាយជាមួយគ្នាកន្លងមក ហើយជូនពរគាត់ឲ្យជោគជ័យក្នុងទំព័រជីវិតថ្មីជាមួយក្លឹបថ្មីរបស់គាត់។" 

Pep បន្តទៀតថា៖​ "គាត់ចង់ចាកចេញទៅ។ គ្រប់គ្នាមានជីវិតរបស់ពួកគេ។ គាត់សក្តិសមក្នុងការបន្តទៅមុខ។ ខ្ញុំពិតជាចង់ឲ្យគាត់បន្តនៅជាមួយយើង ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើដំណើរទៅមុខ ព្រោះគាត់ជឿថា គាត់នឹងមានក្តីសុខជាង ពេលគាត់ទៅដល់ Munich"៕  

Leroy Sane 
Leroy Sane 
 Pep Guardiola និង Leroy Sane 
 Pep Guardiola និង Leroy Sane 
 Leroy Sane 
 Leroy Sane 
Leroy Sane និង Pep Guardiola
Leroy Sane និង Pep Guardiola
Leroy Sane និង Pep Guardiola
Leroy Sane និង Pep Guardiola

ប្រភពskysports

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T