តា Sarri ថាកម្រិតនៃការលេងជាមួយគ្នារបស់ Ronaldo និង​​ Dybala មានការផ្លាស់ប្តូរច្រើនណាស់

//s5.kh1.co/b0/b0936360ecac79207acad0abec1c9acf0cef9884.jpg
កីទ្បា

 ០១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តា Sarri ថាកម្រិតលេងជាមួយគ្នារបស់ Ronaldo និង​​ Dybala មានការកើនឡើងល្អណាស់

អ៊ីតាលី៖ បន្ទាប់ពីការប្រកួតចប់ជាមួយក្លិប Genoa កាលពីយប់មិញ អ្នកចាត់ការទូទៅក្លិប Juventus លោក​ Maurizio Sarri បានធ្វើការកោតសរសើរយ៉ាងខ្លាំងដល់ទម្រង់លេងរបស់កីឡាករ Dybala និង​ Ronaldo​ ដោយថាពួកគេទាំងពីអ្នកកំពុងតែលេងត្រូវជើងគ្នាខ្លាំងណាស់នៅប៉ុន្មានប្រកួតចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ronaldo, Dybala និង  Bernardeschi
កីឡាករ Ronaldo, Dybala និង  Bernardeschi

នៅក្នុងការប្រកួតយប់មិញដែរ ខ្សែប្រយុទ្ធ Ronaldo និង​ Dybala រកបានម្នាក់មួយគ្រាប់ តាមរយៈការស៊ុតបាល់ដោយប្រើបច្ចេកទេសដ៏ល្អឥតខ្ចោះរបស់ពួកគេរៀងៗខ្លួន ហើយបានជួយឲ្យ Juventus វ៉ាដាច់ Lazio ចំនួន៤ពិន្ទុឈរលើកំពូលតារាង Serie A

កីឡាករ Ronaldo និង​​ Dybala
កីឡាករ Ronaldo និង​​ Dybala

មានការមើលឃើញជាច្រើនថា ការចាប់ដៃគូគ្នារវាងកីឡាករ Dybala និង Ronaldo នៅមានកម្រិតនៅឡើយក្នុងតំបន់ប្រយុទ្ធរបស់ Juventus កាលពីរដូវកាលមុន។ ប៉ុន្តែនៅប៉ុន្មានប្រកួតចុងក្រោយ តារាឆ្នើមទាំង២នេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែទុកចិត្តលើគុណភាពនៃការលេងជាមួយគ្នារបស់ពួកគេ។​

កីឡាករ Ronaldo និង​​ Dybala
កីឡាករ Ronaldo និង​​ Dybala

ខ្ញុំឃើញថាមានការផ្លាស់ប្តូរជាច្រើននៃការលេងរួមគ្នារវាង Ronaldo និង​ Dybala ដោយពួកគេទាំង២នាក់លេងត្រូវជើងគ្នាល្អណាស់នៅប៉ុន្មានប្រកួតចុងក្រោយនេះ។ ពួកគេចាប់ផ្តើមមានគំនិតថាការជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងការប្រកួតវានឹងធ្វើឲ្យពួកគេប្រសើឡើងទាំងសងខាង ហើយនៅក្នុងពេលហ្វឹកហាត់ក៏ឃើញពួកគេចាប់ផ្តើមធ្វើបែបហ្នឹងដូចគ្នា។ ជាការពិតក្រោយពីមានការខកចិត្តយ៉ាងខ្លាំងនៅពាន Copa Italia ក្រុមរបស់យើងទាំងមូលកំពុងតែមានទម្រង់លេងកាន់តែល្អឡើងវិញហើយ។

  លោក​ Maurizio Sarri
   លោក​ Maurizio Sarri
   លោក​ Maurizio Sarri

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T