ចុមៗ! Cheslea គ្រោងបញ្ចេញខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ ដើម្បីប្រមូលលុយទិញយក Havertz

//s5.kh1.co/80/8007d418fca0f5b797a38fb65805bca698615810.jpg
កីទ្បា

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Cheslea គ្រោងបញ្ចេញខ្សែបម្រើ Bakayoko ដើម្បីប្រមូលលុយទិញយក Havertz

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូបានគេរាយការណ៍មកថា មានគម្រោងបញ្ចេញខ្សែបម្រើ Tiemoue Bakayoko ដើម្បីប្រមែប្រមូលថវិការមកបង្រ្គប់ទិញខ្សែប្រយុទ្ធស្លាបកំពុងឡើងកូដរបស់ក្រុម Bayer Leverkusen កីឡាករ Kai Havertz

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Tiemoue Bakayoko
  ខ្សែបម្រើ Tiemoue Bakayoko

Bakayoko ហាក់មិនជោគជ័យនោះទេជាមួយ Chelsea ចាប់តាំងពីគេផ្លាស់ពីក្លិប Monaco ក្នុងឆ្នាំ២០១៧មក។ ចំណាយពេលបានត្រឹម ១រដូវកាលនៅកីឡដ្ឋាន Stamford Bridge គេក៏បានផ្ទេរទៅក្របខណ្ឌ​ Serie A ដោយចូលរួមជាមួយក្រុម AC Milan ក្នុងកិច្ចសន្យាខ្ចីជើង បន្ទាប់មក ក្នុងរដូវកាលនេះ គេក៏បានបន្តខ្ចីជើងទៅក្លិបចាស់របស់គេវិញ Monaco ខណៈដើមខែកក្កដា ឆ្នាំ២០២០នេះ គេបានវិលត្រឡប់មក Chelsea វិញហើយ។

 ខ្សែបម្រើ Tiemoue Bakayoko
 ខ្សែបម្រើ Tiemoue Bakayoko

ខ្សែបម្រើសញ្ជាតិបារាំង នៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្រុមលោក Frank Lampard ប៉ុន្តែក្លិបនៅភាគលិចទីក្រុងឡុដ៍មួយនេះ មិនចង់រក្សាទុករូបគេរហូតដល់ផុតកិច្ចសន្យានោះទេ ដោយគ្រោងលក់រូបគេ នាពេលឆាប់ៗខាងមុខ ដើម្បីទទួលបានថវិការខ្លះ។

 ខ្សែបម្រើ Tiemoue Bakayoko
 ខ្សែបម្រើ Tiemoue Bakayoko

ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់កាសែត​ Express ក្លិប Chelsea រំពឹងថានឹងទទួលបាន១៨លានផោន ពីការលក់ខ្សែបម្រើវ័យ២៥ឆ្នាំ​ ដើម្បីយកថវិការនេះ ទៅបង្វិលទិញកីឡាករ Havertz។

   កីឡាករ Kai Havertz
   កីឡាករ Kai Havertz

គួរឲ្យដឹងដែរថា Chelsea ទើបតែទិញបានកីឡាករឆ្នើម២រូបមករួមក្រុម ដើម្បីត្រៀមតតាំងជាមួយក្រុមផ្សេងៗនៅរដូវកាលក្រោយ ក្នុងនោះពួកគេទិញបានខ្សែបម្រើ Hakim Ziyech ពីក្លិប Ajax និង ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig ។

 Ziyech និង Werner
 Ziyech និង Werner

ដោយឡែកសម្រាប់ គោលដៅបន្ទាប់របស់ Chelsea ដែលកំពុងតាមប្រមាញ់រួមមានខ្សែការពារក្រុម Bayern Munich កីឡាករ David Alaba ម្ចាស់អាវលេខ៣ក្រុម Leicester City កីឡាករ Ben Chilwell និង ខ្សែប្រយុទ្ធវ័យក្មេង Havertz ខាងលើនេះឯង៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T