Mane ចេញមកបញ្ជាក់រឿងមួយនេះជាមួយអ្នកគាំទ្រ ក្រោយពីលេចឮថា Real Madrid ចង់បានរូបគេទៅរួមក្រុម

//s5.kh1.co/31/316f34c65f5b9698185fd206fd39db867c456cc1.jpg
កីទ្បា

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីលេចឮថា Real Madrid ចង់បានរូបគេទៅរួមក្រុម Mane ចេញមកបញ្ជាក់ជាមួយអ្នកគាំទ្រថាគេនឹងនៅលើកពានជាមួយ Liverpool បន្តទៀត

អង់គ្លេស៖ ខ្សែប្រយុទ្ធ Sadio Mane របស់ក្លិបហង្សក្រហម Liverpool បានធ្វើការសន្យាជាមួយអ្នកគាំទ្ររបស់ខ្លួនថារូបគេ នឹងមិនទៅណានោះទេ ពោលគឺនៅលេងឲ្យក្លិប Liverpool រយៈពេលវែងបន្តទៀត ទោះបីជាអាច ជួយឲ្យ Liverpool លើកពាន Premier League រដូវកាលនេះហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sadio Mane
  កីឡាករ Sadio Mane

ដោយឡែកក្លិបអធិរាជស Real Madrid បានតាមចរចាដើម្បីទិញយកកីឡាកររូបនេះទៅរួមក្រុមជាយូរមកហើយ ប៉ុន្តែ Mane បានបញ្ជាក់ថ្មីៗនេះថារូបគេមានគម្រោងរយៈពេលវែងទៀតក្នុងការបន្តលេងឲ្យ Liverpool ។

  កីឡាករ Sadio Mane
  កីឡាករ Sadio Mane

បន្ទាប់ពីឈ្នះពាន Premier League រដូវកាលនេះរួចមក ជំហានបន្ទាប់ យើងត្រូវតែខិតខំឲ្យខ្លាំងជាងនេះទៅទៀតដើម្បីឲ្យក្រុមរបស់យើងកាន់តែខ្លាំងជាងនេះ។ ប្រាកដណាស់យើងមានកីឡាករនិងក្រុមការងារដ៏អស្ចារ្យ ហើយយើងនៅមានពានជាច្រើនទៀតដើម្បីប្រជែងយកជាមួយគ្នា ដូច្នេះយើងមិនអាចឈប់ត្រឹមនេះនោះទេ។

  កីឡាករ Sadio Mane
  កីឡាករ Sadio Mane
  កីឡាករ Sadio Mane

គួរបញ្ជាក់ដែរថាកីឡាករ Sadio Mane បានផ្លាស់ពីក្លិប Southampton មកចូលរួមជាមួយក្លិប Liverpool នៅឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន៣៤លានផោន (ឬប្រមាណ៤២លានដុល្លារ) ប៉ុន្តែឥឡូវនេះតម្លៃខ្លួនរបស់កីឡាកររូបនេះមិនក្រោម ១០០លានផោន (ឬ១៣៥លានដុល្លារ) នោះទេ។

  កីឡាករ Sadio Mane កាលលេងឲ្យក្លិប Southampton 
  កីឡាករ Sadio Mane កាលលេងឲ្យក្លិប Southampton 

យ៉ាងណាមិញបើទោះបីជា Liverpool បានឈ្នះពាន Premier League ដោយនៅសល់៧ប្រកួតទៀតក៏ដោយ ក៏ក្លិបមួយនេះនៅមានកំណត់ត្រាមួយចំនួនទៀតដើម្បីបំបែក ក្នុងនោះហង្សក្រហមក៏កំពុងតែព្យាយាមបំបែកកំណត់ត្រារបស់ក្លិប Manchester City ដើម្បីក្លាយជាក្លិបរកបានពិន្ទុច្រើនជាងគេក្នុងមួយរដូវកាលនៅក្នុងប្រវត្តិសាស្រ្តនៃ លីគកំពូល Premier League ៕

ក្រុមកីឡាកររបស់ក្លិប Liverpool 
ក្រុមកីឡាកររបស់ក្លិប Liverpool 

ប្រភពmetro

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T