ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកថ្មី ដែលអាចនឹងរាតត្បាតសកល

//s5.kh1.co/28/2825cd7dd69750551127da58668ce43d2d13999d.jpg
សង្គម

 ០១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ ពួកគេបានប្រមូលសំណាក ប្រមាណជាង៣០,០០០ ពីច្រមុះសត្វជ្រូក នៅក្នុងកន្លែងសម្លាប់សត្វយកសាច់ និងមន្ទីរពេទ្យសត្វ។

ចិន៖ ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញជំងឺផ្ដាសាយជ្រូកថ្មី ដែលអាចឆ្លងទៅមនុស្ស និងអាចមានលទ្ធភាពក្នុងការរាតត្បាតសកលផងដែរ នាពេលអនាគត នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សានេះបាននិយាយថា ជំងឺនេះដែលក្រុមអ្នកស្រាវជ្រាវហៅវាថា វីរុស G4 គឺជាការបន្តវេនពីវីរុស H1N1 ដែលបណ្ដាលឲ្យមានការឆ្លងរាតត្បាត នៅក្នុងឆ្នាំ២០០៩។ ការសិក្សាបានបង្ហាញទៀតថា វីរុស G4 មានលក្ខណៈសំខាន់ៗទាំងអស់ ដែលអាចមានលទ្ធភាពក្នុងការរាតត្បាតពាសពេញពិភពលោក។

វីរុស G4 ដែលមាននៅក្នុងខ្លួនសត្វជ្រូក អាចចម្លងទៅកាន់មនុស្ស
វីរុស G4 ដែលមាននៅក្នុងខ្លួនសត្វជ្រូក អាចចម្លងទៅកាន់មនុស្ស

អ្នកស្រាវជ្រាវចិនបានរកឃើញវីរុស G4 ក្នុងអំឡុងពេលកម្មវិធីចុះពិនិត្យសត្វជ្រូក។ ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ ពួកគេបានប្រមូលសំណាក ប្រមាណជាង៣០,០០០ ពីច្រមុះសត្វជ្រូក នៅក្នុងកន្លែងសម្លាប់សត្វយកសាច់ និងមន្ទីរពេទ្យសត្វ នៅទូទាំងខេត្តចំនួន១០របស់ប្រទេសចិន។

តាមសំណាកទាំងនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវីរុសផ្ដាសាយជ្រូកចំនួន១៧៩ប្រភេទ ប៉ុន្តែមិនមែនពួកវាទាំងអស់សុទ្ធតែបង្កការព្រួយបារម្ភនោះទេ។ វីរុស G4 នៅតែបន្តលេចឡើងនៅក្នុងសត្វជ្រូក ពីមួយឆ្នាំទៅមួយឆ្នាំ ហើយថែមទាំងបង្ហាញពីការកើនឡើងយ៉ាងខ្លាំង ទៅលើចំនួនសត្វជ្រូក បន្ទាប់ពីឆ្នាំ២០១៦។

វីរុស G4 អាចនឹងមានលទ្ធភាព ឆ្លងរាលដាល នៅក្នុងពិភពលោក
វីរុស G4 អាចនឹងមានលទ្ធភាព ឆ្លងរាលដាល នៅក្នុងពិភពលោក

ការធ្វើតេស្ដបន្ថែមទៀតបានបង្ហាញថា G4 អាចឆ្លងទៅមនុស្សបាន ប៉ុន្តែបើទោះបីវីរុស G4 បន្តហ្សែនពីវីរុស H1N1 ក៏ដោយ ក៏អ្នកដែលធ្លាប់ទទួលវ៉ាក់សាំងផ្ដាសាយតាមរដូវកាល ក៏មិនមានភាពស៊ាំទៅនឹងមេរោគនេះដែរ។ នៅក្នុងប្រទេសចិន វីរុស G4 បានចម្លងទៅកាន់មនុស្សរួចស្រេចហើយ។ គេនៅមិនទាន់ដឹងច្បាស់ ថាតើវាអាចមានលទ្ធភាពចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានដែរឬអត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T