Messi ប៉េណាល់ទីឡូយណាស់! ប៉ុន្តែ Barcelona បានត្រឹមស្មើគ្នាជាមួយ At Madrid (មានវីដេអូ)

//s5.kh1.co/22/22c7f9d53616e24c9ae69f5000983123560dee3b.jpg
កីទ្បា

 ០១-កក្កដា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Barcelona រកបានតែមួយពិន្ទុប៉ុណ្ណោះដោយបានត្រឹមស្មើគ្នាជាមួយ At Madrid កាលបីយប់មិញ

អេស៉្បាញ៖ កីឡាករ Lionel Messi រកបានគ្រាប់ទី៧០០ក្នុងអាជីពបាល់ទាត់របស់ខ្លួនពេលប៉ះក្លិប Atletico Madrid កាលពីយប់មិញ ប៉ុន្តែមិនអាចជួយឲ្យ Barcelona បាន៣ពិន្ទុនោះទេ ពោលគឺបានត្រឹមស្មើគ្នា២ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាករ At Madrid និង​​ Lionel Messi
ក្រុមកីឡាករ At Madrid និង​​ Lionel Messi

នៅក្នុងការប្រកួតនោះដែរក្លិប Barca មានឱកាសនាំមុខមុនដោយកីឡាករ Diago Costa របស់ At Madrid ជាអ្នកឲ្យការដូមួយគ្រាប់ដោយស៊ុតចូលទីខ្លួនឯងនៅនាទីទី១១ ក្រោយការលើកបាល់ជ្រុងពី Messi​ ។ ក្នុងតង់ទី១នេះដូចគ្នាក្លិប At Madrid ក៏បានរក១គ្រាប់វិញតាមស្មើដោយបាល់ប៉េណាល់ទីរបស់កីឡាករ Saul នៅនាទីទី១៩ ក្រោយកីឡាករ Vidal ធ្វើឲ្យ Carrasco ដួលក្នុងតំបន់គ្រោះថ្នាក់។

  កីឡាករ Diago Costa
  កីឡាករ Diago Costa
គ្រាប់បាល់របស់ Saul
គ្រាប់បាល់របស់ Saul

ឈានចូលដល់តង់ទី២ កីឡាករ Lionel Messi ក៏មានឱកាសរកគ្រាប់នាំមុខដោយស៊ុតបាល់ប៉េណាល់ទីយ៉ាងស្អាតនៅនាទីទី៥០ មុនពេលដែល At Madrid តាមស្មើដោយបាល់ប៉េណាល់ទីដូចគ្នានៅនាទីទី៦២ដោយកីឡាករ Saul ដដែល។

គ្រាប់បាល់របស់ Messi
គ្រាប់បាល់របស់ Messi
កីឡាករ Saul Niguez
កីឡាករ Saul Niguez

ងាកមកមើលស្ថិតិនៅក្នុងការប្រកួតនេះវិញគឺ Barcelona គ្រប់គ្រងបាល់បានរហូតដល់ទៅ៧២%ឯណោះ ដោយស៊ុតបាន១២ជើង ចំគោយដៅ៥ដង ចំណែកក្លិប At Madrid វិញគ្រប់គ្រងបាល់បានតែ២៨%ប៉ុណ្ណោះ ប៉ុន្តែស៊ុតបានប្រហាក់ប្រហែលនឹង Barcelona ដែរពោលគឺបាន៩ជើង ចំគោលដៅ៣ដង។

កីឡាករ Lionel Messi 
កីឡាករ Lionel Messi 

ក្រោយចប់ការប្រកួតនេះ Barca រកបាន១ពិន្ទុបន្ថែមឈរពីក្រោម Real Madrid ១ពិន្ទុប៉ុន្តែ ក្រុមលោក Zidane នៅសល់១ប្រកួតទៀតក្នុងដៃ មានន័យថាប្រសិនបើ Real ឈ្នះការប្រកួតនៅថ្ងៃសុក្រ នោះក្លិបមួយនោះនឹងវ៉ាដាច់ Barcelona ចំនួន៤ពិន្ទុ។ ចំណែកឯ At Madrid វិញបន្តឈរនៅលេខ៣មាន៥៩ពិន្ទុតាមពីក្រោយ Barca រហូតដល់ទៅ១១ពិន្ទុឯណោះ៕

តារាងពិន្ទុនៃលីគ La Liga
តារាងពិន្ទុនៃលីគ La Liga
ការប្រកួតរវាង Barcelona និង​ At Madrid 

ប្រភព thesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T