៣​​ ចំណុច​​នេះ ត្រូវ​​គិត​​ឲ្យ​​​ច្បាស់មុន​នឹង​​សម្រេច​ចិត្ត​​លា​ឈប់​​ពី​​កន្លែង​​ធ្វើ​ការ​

//s5.kh1.co/48/48962b92036b370da87f1879ad0009293dd574f1.png
យល់ដឹង

 ០១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កុំចាំទាល់តែលាលែងឈប់ហើយ ទើបស្វែងរកការងារធ្វើ កុំគិតថាមានក្រុមហ៊ុនច្រើនណាស់ដែលកំពុងតែរង់ចាំ​

ប្រសិនបើអ្នកបានសម្រេចក្នុងការផ្លាស់ប្ដូរទៅធ្វើការងារកន្លែងផ្សេងដោយច្បាស់លាស់ហើយ អ្នកគួរតែបំពេញ​ទៅតាម​សេចក្តីត្រូវការសម្រាប់ខ្លួនឯងទៅចុះ ពីព្រោះតែអ្នកបានគិតគូរច្បាស់លាស់ក្នុងការសម្រេចចិត្តមួយនេះទៅហើយ។ ប៉ុន្តែប្រសិនជាមិនទាន់បានគិតគូរច្បាស់លាស់ទេ ត្រូវដឹងពីបីចំណុចខាងក្រោមនេះជាមុនសិន សឹមសម្រេចចិត្តដាក់ពាក្យលាឈប់ពីកន្លែងធ្វើការក៏មិនទាន់ហួសពេលដែរ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ត្រូវសួរ និងទទួលយកមតិយោបល់ពីក្រុមគ្រួសារ

អ្នកត្រូវដឹងថា ក្រុមគ្រួសាររបស់អ្នកគឺជាអ្នកប្រឹក្សាយោបល់ដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក គាត់តែងតែផ្តល់​ដំបូន្មានល្អៗហើយក៏តែងតែមិនចង់ឲ្យកូនៗដើរនៅលើផ្លូវខុសដែរ។ ដូច្នេះអ្នកគួរតែសាកសួរយោបល់ពីពួកគាត់ហើយលើកហេតុ និងផលឲ្យគាត់បានដឹងច្បាស់ពីកន្លែងការងាររបស់អ្នក។ អ្នកត្រូវតែហ៊ានប្រឈមមុខក្នុងការប្រាប់ពួកគាត់ ពីព្រោះតែខ្ញុំគិតថាមិនមានមនុស្សច្រើនទេដែលមានបញ្ហាហើយ គឺតែងតែលាក់បាំង និងសម្រេចធ្វើវាដោយខ្លួនឯង។ ទង្វើមួយនេះវាមិនមែនជម្រើសដ៏ល្អនោះទេ វាក៏អាចនឹងធ្វើឲ្យអ្នក​ស្តាយក្រោយនៅក្នុងជីវិតបានផងដែរ។

រូបតំណាង
រូបតំណាង

- ត្រូវស្វែងរកការងារថ្មីឲ្យបានជាមុនសិន

កុំចាំទាល់តែលាលែងឈប់ហើយ ទើបស្វែងរកការងារធ្វើ កុំគិតថាមានក្រុមហ៊ុនច្រើនណាស់ដែលកំពុងតែរង់ចាំ។ អ្នកត្រូវដឹងថាទីផ្សារការងារសព្វថ្ងៃមិនងាយស្រួលស្វែងរកដូចជាអ្វីដែលកំពុងតែគិតនោះទេ។ ប្រសិនជាយើងមានបទពិសោធន៍គ្រប់គ្រាន់នោះមិនមែនជាបញ្ហានោះទេ ប៉ុន្តែប្រសិនជាបទពិសោធន៍តិចឆ្នាំ អាចនិយាយបានថានៅស្ទើរនោះ ប្រាកដណាស់ថានឹងពិបាកក្នុងការស្វែងរក ហើយក៏ត្រូវខាតពេលវេលា​នៅផ្ទះជាក់ជាមិនខាន។ អ្នកត្រូវតែស្វែងរកជាមុន ហើយក៏ត្រូវរង់ចាំនូវលទ្ធផលថា​ក្រុមហ៊ុនថ្មីនោះ​នឹងទទួល​យកយើងជាមុនសិន សឹមដាក់ពាក្យលាលែងពីកន្លែងការងារបច្ចុប្បន្ន។

រូបតំណាង
រូបតំណាង

- ត្រូវគិតគូរពីការចាយវាយប្រចាំថ្ងៃ

ការចំណាយប្រចាំថ្ងៃពិតជារឿងសំខាន់ណាស់ ពីព្រោះតែវាជាតម្រូវការដ៏ចាំបាច់បំផុតនៅក្នុងការរស់នៅប្រចាំថ្ងៃ។ នៅពេលដែលលាឈប់ពីកន្លែងការងារ ច្បាស់ណាស់ប្រសិនជាមិនបានស្វែងរកកន្លែងថ្មីជាមុននោះទេ អ្នកប្រាកដ​ជានឹងត្រូវដេកផ្ទះមួយរយៈ ហើយក៏អត់មានថវិកាសម្រាប់ផ្គត់ផ្គង់តម្រូវការផងដែរ។ ប្រសិនជាអ្នកមានមុខរបរដែលអាចបំពេញការចាយវាយប្រចាំថ្ងៃបាន គឺជារឿងប្រសើរណាស់ ប៉ុន្តែប្រសិនជាអត់ អ្នកនឹងត្រូវលាដៃសុំលុយពីឪពុកម្តាយដើម្បីចាយវាយហើយ ពេលនោះអ្នកនឹងដឹងថាវាពិតជាមិនងាយស្រួលនោះទេ​នៅពេលដែលជួបរឿងបែបនេះ៕

រូបតំណាង
រូបតំណាង
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T