ចាប់ពីថ្ងៃទី០១-០៧ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ជាពិសេសសម្រាប់តំបន់មួយនេះត្រូវបង្កើនការប្រុងប្រយ័ត្ន

//s5.kh1.co/e9/e9abecdb55688eeedbd1d98b4d8c6eb9ff357adb.jpg
សង្គម

 ៣០-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០៧ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០៧ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើប្រទេសកម្ពុជា។ 

ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

    - សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C

    - សីតុណ្ហភាពអតិបរមាមានពី ១៩-៣១°C ។

      នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    - សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C

   - សីតុណ្ហភាពអតិបរមាមានពី២៨-៣០°C ។

     នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។ 

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

  - សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C

  - សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C ។

    នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដោយផ្ទាល់ខាងក្រោម៖

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T