អង្គការណាសានឹងប្រើរ៉ូបូតដើរដោយចំហាយទឹក ដើម្បីទៅស្វែងរកវត្តមានជីវិតនៅលើឋានព្រះច័ន្ទ

//s5.kh1.co/72/72314b392006ded7f3eccdcf5b71c1d2b1e1db93.jpg
បច្ចេកវិទ្យា

 ៣០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រ៉ូបូតទំហំប៉ុនបាល់របស់អង្គការណាសា ​នឹងធ្វើដំណើរចុះចតលើផ្ទៃព្រះច័ន្ទរបស់ភពព្រហស្បតិ៍ ដើម្បីស្វែងរកវត្តមានជីវិតនៅទីនោះ

បរទេស៖ អង្គការណាសាបានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍ​រ៉ូបូតទំហំប៉ុនបាល់ ដើរដោយចំហាយទឹក ដើម្បីធ្វើបេសកកម្ម​រុករក​វត្តមាននៃជីវិត ដែលកំពុងរស់នៅលើឋានព្រះច័ន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង្គការណាសា​កំពុងផលិតរ៉ូបូតដើរដោយចំហាយទឹក ដើម្បីទៅស្វែងរកជីវិតក្រៅភព
អង្គការណាសា​កំពុងផលិតរ៉ូបូតដើរដោយចំហាយទឹក ដើម្បីទៅស្វែងរកជីវិតក្រៅភព

មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ណាសាបាននិយាយថា ​រ៉ូបូតដើរដោយថាមពលចំហាយទឹក ដែលអង្គការ​កំពុងអភិវឌ្ឍឡើងនោះមានឈ្មោះថា SPARROW ហើយវានឹងត្រូវបានគេបញ្ជូនទៅចុះចតនៅលើផ្ទៃ​ព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ ​និងផ្ទៃព្រះច័ន្ទ Enceladus របស់ភពសៅរ៍ ក្នុងដំណើរស្វែងជីវិតនៅទីនោះ។

ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជីវិតរាប់លានប្រភេទ អាចនឹងកំពុងលាក់ខ្លួន ក្រោមផ្ទាំងទឹកក ដ៏ក្រាស់នៃព្រះច័ន្ទ Europa
ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជីវិតរាប់លានប្រភេទ អាចនឹងកំពុងលាក់ខ្លួន ក្រោមផ្ទាំងទឹកក ដ៏ក្រាស់នៃព្រះច័ន្ទ Europa

លោក Gareth Meirion-Griffith ដែលជាអ្នកបង្កើតរ៉ូបូត និងជាអ្នកដឹកនាំការស្រាវជ្រាវសម្រាប់គម្រោងនេះ បានលើកឡើងយ៉ាងដូច្នេះថា៖

ស្ថានភាពភូមិសាស្ត្រលើផ្ទៃព្រះច័ន្ទ Europa ទំនងជាមានភាពស្មុគស្មាញខ្លាំង។ ក៏ប៉ុន្តែទោះបីជាយ៉ាងណា​ក្តី រ៉ូបូត SPARROW គឺនឹងនៅតែអាចដំណើរការបាន ទោះវាធ្វើដំណើរទៅតំបន់ ដែលមានដែនទំនាញទាបក៏ដោយ។

Gareth Meirion-Griffith
ស្ថានភាពភូមិសាស្ត្រលើផ្ទៃព្រះច័ន្ទ Europa អាចនឹងការលំបាក់សំរាប់រ៉ូបូត SPARROW ធ្វើដំណើរ
ស្ថានភាពភូមិសាស្ត្រលើផ្ទៃព្រះច័ន្ទ Europa អាចនឹងការលំបាក់សំរាប់រ៉ូបូត SPARROW ធ្វើដំណើរ

​សូមបញ្ជាក់ផងដែរថា ព្រះច័ន្ទ Europa និងព្រះច័ន្ទ Enceladus គឺមានមហាសមុទ្រដ៏ធំ​ ​ដែលត្រូវបានគ្របដណ្តប់ទៅដោយស្រទាប់ទឹកកកយ៉ាងក្រាស់។ ​ហើយក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសាជឿជាក់ថា ​នៅផ្ទៃខាងក្រោមផ្ទាំងទឹកកកដ៏ក្រាស់នោះ គឺអាចនឹងមានជីវិតរាប់លានប្រភេទកំពុងរស់នៅ៕

ព្រះច័ន្ទ Europa គឺមានមហាសមុទ្រដ៏ធំ ដែលគ្រប់ដណ្ដប់ដោយទឹកកក
ព្រះច័ន្ទ Europa គឺមានមហាសមុទ្រដ៏ធំ ដែលគ្រប់ដណ្ដប់ដោយទឹកកក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T