អង្គការណាសាអះអាងថា ​ព្រះច័ន្ទភពព្រហស្បតិ៍ អាចទ្រទ្រង់ជីវិតបាន

//s5.kh1.co/10/1052fba54a9c0bb82baa4973b75a19cca742fcab.jpg
បច្ចេកវិទ្យា

 ២៦-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសាជឿជាក់ថា ជីវិតរាប់លានប្រភេទ អាចនឹងកំពុងលាក់ខ្លួន ក្រោយផ្ទាំងទឹកក ដ៏ក្រាស់នៃព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសាបាន​និយាយថា ព្រះច័ន្ទភពព្រហស្បតិ៍ គឺប្រហែលជា​អាចទ្រទ្រង់ជិវិតបាន ក្រោយការរកឃើញនូវតម្រុយខ្លះៗ ​ដែលអាចបង្ហាញពីលក្ខខណ្ឌសមប្រកបសំរាប់ជីវិតនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជីវិតរាប់លានប្រភេទ ​អាចនឹងកំពុងរស់នៅលើព្រះច័ន្ទ Europa
ជីវិតរាប់លានប្រភេទ ​អាចនឹងកំពុងរស់នៅលើព្រះច័ន្ទ Europa

​យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានឱ្យដឹងថា ព្រះច័ន្ទ Europa ភពព្រហស្បតិ៍ គឺជាមហាសមុទ្រដ៏ធំមួយ ​ដែលត្រូវបានគ្របដណ្តប់ទៅដោយស្រទាប់ទឹកកកយ៉ាងក្រាស់។ ក៏ប៉ុន្តែ​នៅផ្ទៃខាងក្រោមផ្ទាំងទឹកកកនោះ គឺអាចនឹងមានជីវិតរាប់លានប្រភេទកំពុងរស់នៅ។

ការសិក្សារបស់អង្គការណាសាបានបង្ហាញថា មហាសមុទ្រលើព្រះច័ន្ទ Europa ​អាចនឹងមានផ្ទុកសារធាតុរាវ អំណោយផលដល់ជីវិត
ការសិក្សារបស់អង្គការណាសាបានបង្ហាញថា មហាសមុទ្រលើព្រះច័ន្ទ Europa ​អាចនឹងមានផ្ទុកសារធាតុរាវ អំណោយផលដល់ជីវិត

លោក Mohit Melwani Daswani ​ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានលើកឡើង​ថា៖ 

យើងជឿជាក់ថាមហាសមុទ្រនៃព្រះច័ន្ទ Europa គឺពិតជា​សមស្របសំរាប់​ជីវិតរស់នៅ ​ដោយសារសារធាតុរាវ ដែលពួកយើងបានរកឃើញនៅទីនោះ គឺវាសមាសភាព​ស្រដៀងគ្នា ទៅនឹងទឹកមហាសមុទ្រនៅលើផែនដីដូច្នោះដែរ។

Mohit Melwani Daswani
ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជីវិតរាប់លានប្រភេទ អាចនឹងកំពុងលាក់ខ្លួន ក្រោមផ្ទាំងទឹកក ដ៏ក្រាស់នៃព្រះច័ន្ទ Europa
ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជីវិតរាប់លានប្រភេទ អាចនឹងកំពុងលាក់ខ្លួន ក្រោមផ្ទាំងទឹកក ដ៏ក្រាស់នៃព្រះច័ន្ទ Europa

​គួរឱ្យដឹងផងដែរថា ការអះអាងបែបនេះរបស់​ក្រុមអ្នកវិទ្យាសាស្ត្រ ​គឺត្រូវបានធ្វើឡើងបន្ទាប់ពីឆ្លងការធ្វើវិភាគផ្សេងៗ ​ទៅលើទិន្នន័យ​​តេឡេស្កូប Hubble ​របស់អង្គការណាសា ​ដែលបានថតយករូបភាព​នៃព្រះច័ន្ទទឹកកកនោះយ៉ាងច្បាស់។ ហើយនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ អង្គការណាសាគ្រោងរៀបចំបេសកកម្មបាញ់បង្ហោះយានទៅ​ចុះចតលើព្រះច័ន្ទ Europa ដើម្បីធ្វើការសិក្សា​​ ក៏ដូចជាស្វែងរកជិវិត ដែលអាចនឹងកំពុងលាក់ខ្លួននៅទីនោះ៕

អ្នកវិទ្យាសាស្ត្រណាសាកំពុង ត្រៀមរៀបគម្រោងធ្វើបេសកកម្មទៅស្រាវជ្រាវព្រះច័ន្ទ Europa នៅប៉ុន្មានឆ្នាំខាងមុខ
អ្នកវិទ្យាសាស្ត្រណាសាកំពុង ត្រៀមរៀបគម្រោងធ្វើបេសកកម្មទៅស្រាវជ្រាវព្រះច័ន្ទ Europa នៅប៉ុន្មានឆ្នាំខាងមុខ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T