បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសាបាននិយាយថា ព្រះច័ន្ទភពព្រហស្បតិ៍ គឺប្រហែលជាអាចទ្រទ្រង់ជិវិតបាន ក្រោយការរកឃើញនូវតម្រុយខ្លះៗ ដែលអាចបង្ហាញពីលក្ខខណ្ឌសមប្រកបសំរាប់ជីវិតនៅទីនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានឱ្យដឹងថា ព្រះច័ន្ទ Europa ភពព្រហស្បតិ៍ គឺជាមហាសមុទ្រដ៏ធំមួយ ដែលត្រូវបានគ្របដណ្តប់ទៅដោយស្រទាប់ទឹកកកយ៉ាងក្រាស់។ ក៏ប៉ុន្តែនៅផ្ទៃខាងក្រោមផ្ទាំងទឹកកកនោះ គឺអាចនឹងមានជីវិតរាប់លានប្រភេទកំពុងរស់នៅ។
លោក Mohit Melwani Daswani ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា៖
គួរឱ្យដឹងផងដែរថា ការអះអាងបែបនេះរបស់ក្រុមអ្នកវិទ្យាសាស្ត្រ គឺត្រូវបានធ្វើឡើងបន្ទាប់ពីឆ្លងការធ្វើវិភាគផ្សេងៗ ទៅលើទិន្នន័យតេឡេស្កូប Hubble របស់អង្គការណាសា ដែលបានថតយករូបភាពនៃព្រះច័ន្ទទឹកកកនោះយ៉ាងច្បាស់។ ហើយនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ អង្គការណាសាគ្រោងរៀបចំបេសកកម្មបាញ់បង្ហោះយានទៅចុះចតលើព្រះច័ន្ទ Europa ដើម្បីធ្វើការសិក្សា ក៏ដូចជាស្វែងរកជិវិត ដែលអាចនឹងកំពុងលាក់ខ្លួននៅទីនោះ៕