បរទេស៖ អង្គការណាសាបានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍរ៉ូបូតទំហំប៉ុនបាល់ ដើរដោយចំហាយទឹក ដើម្បីធ្វើបេសកកម្មរុករកវត្តមាននៃជីវិត ដែលកំពុងរស់នៅលើឋានព្រះច័ន្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ណាសាបាននិយាយថា រ៉ូបូតដើរដោយថាមពលចំហាយទឹក ដែលអង្គការកំពុងអភិវឌ្ឍឡើងនោះមានឈ្មោះថា SPARROW ហើយវានឹងត្រូវបានគេបញ្ជូនទៅចុះចតនៅលើផ្ទៃព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ និងផ្ទៃព្រះច័ន្ទ Enceladus របស់ភពសៅរ៍ ក្នុងដំណើរស្វែងជីវិតនៅទីនោះ។
លោក Gareth Meirion-Griffith ដែលជាអ្នកបង្កើតរ៉ូបូត និងជាអ្នកដឹកនាំការស្រាវជ្រាវសម្រាប់គម្រោងនេះ បានលើកឡើងយ៉ាងដូច្នេះថា៖
សូមបញ្ជាក់ផងដែរថា ព្រះច័ន្ទ Europa និងព្រះច័ន្ទ Enceladus គឺមានមហាសមុទ្រដ៏ធំ ដែលត្រូវបានគ្របដណ្តប់ទៅដោយស្រទាប់ទឹកកកយ៉ាងក្រាស់។ ហើយក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការណាសាជឿជាក់ថា នៅផ្ទៃខាងក្រោមផ្ទាំងទឹកកកដ៏ក្រាស់នោះ គឺអាចនឹងមានជីវិតរាប់លានប្រភេទកំពុងរស់នៅ៕