ឈប់ចំណាយពេលឥតប្រយោជន៍! តោះ ឆ្លៀតពេលរកប្រាក់ចំណូលតាមវិធីទាំង ៥ នេះ

//s5.kh1.co/e5/e53f56fd4c699300d8c47c4c9af1ca974e1eb1e7.jpg
យល់ដឹង

 ៣០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តោះ! ឆ្លៀតពេលរកប្រាក់ចំណូលតាមវិធីទាំង ៥ នេះយ៉ាងងាយស្រួល

ពេលខ្លះប្រាក់ចំណូលចូលតែមួយច្រក គឺចាយមិនគ្រប់ទេ អាចខ្វះមុខ ខ្វះក្រោយ ប៉ុន្តែបើអ្នកចេះបែក ចែកពេលវេលាឲ្យបានត្រឹមត្រូវ រៀនរកអ្វីដែលថ្មីសម្រាប់ខ្លួនឯង ហើយចេះចាប់យកឱកាសថ្មី ថែមទាំងអាចរកប្រាក់ចំណូលបាន គឺពិតជាល្អណាស់។ ពេលនេះយើងនឹងប្រាប់អ្នកពីការងារក្រៅម៉ោងទាំង 5 ដែលអាចឲ្យអ្នករកប្រាក់បានបន្ថែមយ៉ាងងាយស្រួល៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លក់ទំនិញអនឡាញ

ភាគច្រើនយុវវ័យសម័យនេះ គឺនាំគ្នាសម្រុកលក់អីវ៉ាន់តាមអនឡាញស្ទើរតែគ្រប់ប្រភេទដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងតុបតែងខ្លួន, ម្ហូបអាហារផ្សេងៗ ដែលអាចរកប្រាក់ចំណូលបានយ៉ាងស្រួល ដោយមិនចាំបាច់ជួលតូប ឬហាងក៏បាន ថែមទាំងចំណាយដើមទុនបន្តិចបន្តួចតែប៉ុណ្ណោះ។ គ្រាន់តែឡាយ ឬបង្ហោះលក់តាមប្រព័ន្ធផ្សាព្វផ្សាយដូចជា Facebook, Instagram និងបណ្តាសង្គមផ្សេងៗទៀត។

រូបតំណាង
រូបតំណាង

២. ថតរូប ថតវីដេអូ

បើអ្នកមានជំនាញថតរូប ឬថតវីដេអូ ព្រមទាំងមានកាមេរ៉ា និងឧបករណ៍ផ្សេងៗដូចជា ភ្លើង លេនកាមេរ៉ាជាដើម គឺអ្នកអាចរកប្រាក់បានស្រួល។ ជាពិសេសនារដូវកាលថតរូបមុនអាពាហ៍ពិពាហ៍ (Pre Wedding) និងថតក្នុងថ្ងៃមង្គលការជាដើម។

រូបតំណាង
រូបតំណាង

៣. កាត់តវីដេអូ ឬកាត់តរូបភាព

ជំនាញកាត់តវីដេអូ និងកាត់តរូបភាព គឺជំនាញមួយដែលមានតម្រូវការខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ ការងារនេះភាគច្រើនគឺជាតម្រូវការខ្ពស់នៅក្នុងកន្លែងធ្វើស្លាកយីហោ ហាងថតរូប និងផលិតកម្មជាដើម។

រូបតំណាង
រូបតំណាង

៤. ធ្វើជា Vlogger

សម្រាប់ការងារមួយនេះមិនតម្រូវចំណាយដើមទុន ឬឧបករណ៍អ្វីច្រើនឡើយ។ ប៉ុន្តែត្រូវមានគំនិតថ្មីៗ ចេះបង្កើត Content អ្វីដែលប្លែកៗដូចជាពីដំណើរកម្សាន្ត កន្លែងញុំាអីថ្មីៗ ឬជាធ្វើវីដេអូពីសមកម្មភាពប្រចាំថ្ងៃជាដើម។ អាចនិយាយបានថាការងារនេះ គឺអាចរកប្រាក់តាម Youtube ប៉ុន្តែសូមបញ្ជាក់ថា ទាល់តែមានភាពអត់ធ្មត់ និងតស៊ូបន្តិចទើបអាចជោគជ័យបាន។

រូបតំណាង
រូបតំណាង

៥. បង្កើតវីដេអូអប់រំ វីដេអូបង្រៀនបង្ហោះក្នុងបណ្តាញសង្គម

ការងារបង្កើតវីដេអូនេះគឺស្រដៀងនឹង Vlogger ដែរ គឺត្រូវធ្វើវីដេអូអប់រំ ចំណេះដឹងផ្សេងបង្ហោះក្នុង Youtube, Facebook និងតាមបណ្តាសង្គមផ្សេងទៀត ដើម្បីទទួលបានប្រាក់ ប៉ុន្តែក៏ត្រូវមានភាពអត់ធ្មត់ដែរ ព្រោះធ្វើភ្លាមមិនទាន់ជោគជ័យភ្លាមៗនោះទេ លុះត្រាតែមានគេស្គាល់ច្រើន Subscribe ច្រើន និងមានអ្នកចូលមើលវីដេអូច្រើនផងដែរ៕

រូបតំណាង
រូបតំណាង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T