ថ្មីណាស់! ទេព បូព្រឹក្ស ចេញវីដេអូញ៉ាំមីហឹរក្នុងទឹកអូរ ផ្អើលអស់មារសត្រូវ

//s5.kh1.co/f5/f52637a92053f79e668329831c4dd6adbce33853.jpg
នារី

 ៣០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីណាស់! ទេព បូព្រឹក្ស ចេញវីដេអូញ៉ាំមីហឹរក្នុងទឹកអូរ ផ្អើលអស់មារសត្រូវ

តារាចម្រៀងដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស មួយរយៈពេលចុងក្រោយនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការធ្វើវីដេអូញ៉ាំអាហារ ជាពិសេសគឺអាហារបែបហឹរៗ រួចបង្ហោះនៅលើយូធូប ហើយសុទ្ធសឹងមានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនលើសលុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ វីដេអូរបស់កញ្ញាស្ទើរតែទាំងអស់ គឺកញ្ញាថតនៅក្នុងផ្ទះខ្លួនឯងតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ កញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូថ្មី ជាវីដេអូញ៉ាំមីហឹរ ហើយអ្វីដែលសំខាន់ កញ្ញាមិនមែនថតនៅក្នុងផ្ទះខ្លួនឯងឡើយ។ វីដេអូមួយនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍មែនទែន ដោយកញ្ញាអង្គុយញ៉ាំនៅក្នុងទឹកអូរធម្មជាតិដ៏ស្រស់ស្អាតមួយនាតំបន់ឱរ៉ាល់។ ទេសភាពនៅទីនោះ គឺពិតជាស្រស់ប្លែកមែនទែន ជាហេតុធ្វើឲ្យមួយនោះកាន់តែមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍បន្ថែមទៀតពីសំណាក់អ្នកគាំទ្រ។ ប្រាកដណាស់ ក្រោយពីបានមើលវីដេអូថ្មីមួយនេះរបស់កញ្ញារួច ច្បាស់ជាមានអ្នកចង់ទៅសាកអង្គុយក្នុងទឹកអូរ រួចញ៉ាំមីហឹរ ឬអាហារឆ្ងាញ់ៗផ្សេងទៀត ដូចជាកញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T