តារាចម្រៀងដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស មួយរយៈពេលចុងក្រោយនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការធ្វើវីដេអូញ៉ាំអាហារ ជាពិសេសគឺអាហារបែបហឹរៗ រួចបង្ហោះនៅលើយូធូប ហើយសុទ្ធសឹងមានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនលើសលុប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ វីដេអូរបស់កញ្ញាស្ទើរតែទាំងអស់ គឺកញ្ញាថតនៅក្នុងផ្ទះខ្លួនឯងតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ កញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូថ្មី ជាវីដេអូញ៉ាំមីហឹរ ហើយអ្វីដែលសំខាន់ កញ្ញាមិនមែនថតនៅក្នុងផ្ទះខ្លួនឯងឡើយ។ វីដេអូមួយនោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍មែនទែន ដោយកញ្ញាអង្គុយញ៉ាំនៅក្នុងទឹកអូរធម្មជាតិដ៏ស្រស់ស្អាតមួយនាតំបន់ឱរ៉ាល់។ ទេសភាពនៅទីនោះ គឺពិតជាស្រស់ប្លែកមែនទែន ជាហេតុធ្វើឲ្យមួយនោះកាន់តែមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍បន្ថែមទៀតពីសំណាក់អ្នកគាំទ្រ។ ប្រាកដណាស់ ក្រោយពីបានមើលវីដេអូថ្មីមួយនេះរបស់កញ្ញារួច ច្បាស់ជាមានអ្នកចង់ទៅសាកអង្គុយក្នុងទឹកអូរ រួចញ៉ាំមីហឹរ ឬអាហារឆ្ងាញ់ៗផ្សេងទៀត ដូចជាកញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន៕
សូមទស្សនារូបភាពខាងក្រោម៖