ប្រសិនបើរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺជាអ្វីដែលពិតមែន នោះក្រុមបិសាចក្រហម Manchester United នឹងជិតចុះកុងត្រាលើខ្សែការពារស្លាបស្តាំរបស់ក្រុម Barcelona គឺកីឡាករ Marc Juardo ។

ខ្សែការពារស្លាបស្តាំវ័យ ១៦ ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់នៅលើគណនី Instagram របស់ខ្លួនថារូបគេនឹងចាកចេញពី Barcelona ។ លើសពីនេះទៅទៀតអ្នកកាសែត Albert Rogé បានបញ្ជាក់ថានៅរដូវកាលក្រោយកីឡាករវ័យក្មេងរូបនេះនឹងលេងឱ្យក្រុមបិសាចក្រហម Manchester United

កីឡាករ Marc Juardo

Juardo បានថ្លែងថា “ថ្ងៃនេះដល់ពេលដែលត្រូវនិយាយថាលាហើយ ប៉ុន្តែខ្ញុំមិនទាន់និយាយពេលនេះទេ ព្រោះខ្ញុំត្រូវថ្លែងអំណរគុណដល់គ្រប់ៗគ្នាដែលបានជួយខ្ញុំតាំងពីខ្ញុំចាប់ផ្តើមនៅថ្នាលយុវជន Prebenjamín U-8 ក្នុងឆ្នាំ ២០១១ មកម្ល៉េះ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានចែករំលែកនូវឆន្ទៈដ៏ធំរបស់ខ្ញុំជាមួយមនុស្សជំនាន់ថ្មីដែលខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយ។

កីឡាករ​ Marc Juardo

យោងតាមសារព័ត៌មាន The Metro បានឱ្យដឹងថា Man United បានយល់ព្រមលើលក្ខខណ្ឌមួយចំនួនជាមួយខ្សែការពារវ័យជំទង់រូបនេះហើយ ដែលឥឡូវបានត្រៀមខ្លួនចូលរួមជាមួយក្លិបថ្មីរួចជាស្រេច។

កីឡាករ​ Marc Juardo

ទាក់ទងនឹងថ្លៃផ្ទេរវិញ Mirror Sport បានអះអាងថា ក្លិបបិសាចក្រហមនឹងត្រូវចំណាយប្រហែល ២០ ម៉ឺនផោន។ ម៉្យាងវិញទៀត The Standard បានរាយការណ៍ថា Barca ត្រៀមទទួលបានប្រហែល ១៧៥,០០០ ផោនសម្រាប់ខ្សែការពារស្លាបរូបនេះ។

កីឡាករ Marc Juardo

កាលពីខែមុន ប្រភពកីឡាអេស្ប៉ាញល្បីឈ្មោះបានអះអាងថា ក្លិបយក្សកាតាឡាន់រំពឹងថានឹងទទួលបាន ១,៥ លានអឺរ៉ូសម្រាប់ថ្លៃផ្ទេរ។ ដូច្នេះរបាយការណ៍អំពីតម្លៃផ្ទេរហាក់បីដូចជាមិនទាន់ច្បាស់ការនៅឡើយទេ។  

យើងក៏មិនស្គាល់ Marc Juardo ប៉ុន្មានទេ ប៉ុន្តែផ្អែកលើទំនាក់ទំនងក្លិបធំៗពីនៅអឺរ៉ុបនេះ យើងអាចសន្និដ្ឋានបានថាកីឡាករវ័យក្មេងម្នាក់នេះពិតជាមានទេពកោសល្យខ្ពស់។ Barcelona ចង់រក្សាគាត់ ប៉ុន្តែពេលនេះគាត់កំពុងចាកចេញទៅ Manchester United ៕  

កីឡាករ Marc Juardo   

ប្រភព​​​៖ Newsnow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ