តើអ្នកស្រឡាញ់អីជាងគេពីខេត្តបាត់ដំបង? ចូលមើលវត្ថុទាំងនោះ ដែលត្រូវបានគេច្នៃជាសម្លៀកបំពាក់ប្លែកៗ

//s5.kh1.co/8c/8c22675143d48a81d3b1db0db0571965779b53f3.png
សង្គម

 ៣០-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក ហ៊ិន គឹមយាន មានស្រុកកំណើតនៅខេត្តបាត់ដំបងចាប់យកជំនាញក្រាភិចឌីហ្សាញនេះនៅសាលាជំនាញសិល្បៈទស្សនីយ៍ភាព និងបច្ចុប្បន្នជាគ្រូបង្រៀនផ្នែកក្រាភិចឌីហ្សាញ​។

លោក ហ៊ិន គឹមយាន មានស្រុកកំណើតនៅខេត្តបាត់ដំបងចាប់យកជំនាញក្រាភិចឌីហ្សាញនេះនៅសាលាជំនាញសិល្បៈទស្សនីយ៍ភាព និងបច្ចុប្បន្នជាគ្រូបង្រៀនផ្នែកក្រាភិចឌីហ្សាញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានចិត្តស្រលាញ់ការច្នៃម៉ូតសម្លៀកបំពាក់តាំងពីតូចក្រូចឆ្មារមក បានជំរុញឱ្យយុវជនម្នាក់ លោកគឹមយាន ក៏បានចាប់យកជំនាញជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ម្នាក់ដែរ ហើយលោកទើបតែនឹងរះបានរយៈមួយឆ្នាំមកហើយដែរនេះទេ ព្រោះទើបចាប់ផ្ដើមនៅចុងឆ្នាំ២០១៨នេះ។

បើនិយាយពីគំនិតនៃការច្នៃម៉ូតសម្លៀកបំពាក់របស់ ហ៊ិន គឹមយាន គឺកាន់តែប្លែក និងគួរឱ្យទាក់ទាញភ្នែក ក៏ដូចជាចំណាប់អារម្មណ៍អ្នកមើលដូចជាស្មេរនេះតែម្ដង ដោយសារតែម៉ូតសម្លៀកបំពាក់នីមួយៗគឺបង្ហាញពីសមិទ្ធផលផ្សេងៗសម្រាប់តំណាងខេត្តបាត់ដំបងផ្ទាល់ នៅក្នុងទម្រង់ជារូបភាពឧទាហរណ៍លក្ខណៈជារូបតុក្កតាឃ្យូតៗអត់ចាញ់តុក្កតាជប៉ុននោះទេ និង សម្លៀកបំពាក់ពិតៗដែលបានច្នៃរួចចេញពីការឌីសាញឧទាហរណ៍នោះ។ ទឹកដៃរបស់គាត់ក៏នឹងចាប់ចិត្តចាប់ភ្នែកគ្នាយើងដែលជាសំណប់ចិត្តរបស់វប្បធម៌ដូចគ្នា ទើបបានជាស្មេរលើកយកមកបង្ហាញឱ្យបានដឹងនិងឃើញរបស់ល្អៗនៃការបង្កើតថ្មីពីសំណាក់កូនខ្មែរជំនាន់ក្រោយថ្ងៃនេះហ្នឹងណា។ 

កុំឲ្យថាស្មេរចេះតែនិយាយអួតអីតែម្នាក់ឯង តោះចាប់ផ្ដើមអូសទៅខាងក្រោមទៅមើលស្នាដៃទាំងនោះទាំងអស់គ្នា៖

ទី១៖ តាដំបងក្រញូង

https://s5.kh1.co/__image/w=650,h=920,q=100/d8/d84aa845b05c25e14ee454ec94d8bdadc35f35b1.png
https://s5.kh1.co/__image/w=650,h=975,q=100/79/7944ac73acdc660ba2591e9b92561d83c2c6b279.png
https://s5.kh1.co/__image/w=650,h=975,q=100/a9/a9365ee97f62a12bdc839e8a91f67d9260deef15.png

ទី២៖ ស្រូវ

https://s5.kh1.co/__image/w=650,h=920,q=100/14/14c8a4f9ea97925b37997857117195f0b311d67f.png
https://s5.kh1.co/__image/w=650,h=975,q=100/b2/b286ced8ccf24e265575293035f8994f30808f3e.png
https://s5.kh1.co/__image/w=650,h=975,q=100/04/04714a9c5ae685db0f1f13c90ff1d41b0719b75e.png

ទី៣៖ ស្រុក សំឡុតព្រៃឈើ

https://s5.kh1.co/__image/w=510,h=721,q=100/ef/ef5a68d453ead9eb364031786af4a6051cc82f15.png

ទី៤៖ ស្រុកម៉ោងឬស្សីមានចម្ការម្នាស់

https://s5.kh1.co/__image/w=510,h=722,q=100/3d/3dd596bf4da411adb56e19744886b271682084cd.png

ទី៥៖ ខេត្តសំបូរណែមត្រីឆៅ

https://s5.kh1.co/__image/w=650,h=920,q=100/51/51f08eaf4bb28857af0032223b36a6381f9d66e7.png
https://s5.kh1.co/__image/w=650,h=975,q=100/b4/b4fdaf9d354b2038e726762f0b74074a70d44b49.png
https://s5.kh1.co/__image/w=650,h=975,q=100/ca/ca1a2d5d3732a6b2470c929a732b91d3c00cf4fd.png

ទី៦៖ ខេត្តក្បែរទន្លេសាបសំបូរត្រី

https://s5.kh1.co/__image/w=510,h=722,q=100/93/9385a7f94ba8a63b541b47177851a70687a3c789.png

ទី៧៖ នាគសន្ដិភាពសួនក្នុងក្រុង

https://s5.kh1.co/__image/w=510,h=722,q=100/9f/9f79479485c91ac735cc18241664fe909ed35d73.png

ទោះបីជាពេលនេះ គឹមយាន មិនទាន់ទទួលបានពាន ឬក៏ប័ណ្ណសរសើរណាមួយមកបញ្ជាក់ពីភាពគួរឲ្យស្ញប់ស្ញែងនៃទឹកដៃច្នៃម៉ូតសម្លៀកបំពាក់ក៏ដោយ តែសម្លៀកបំពាក់ទាំងនេះត្រូវបានបង្ហាញក្នុងកម្មវិធីជាច្រើនដូចជានៅតាមសាលារៀនវិទ្យាល័យ និងសកលវិទ្យាល័យក្នុងក្រុងបាត់ដំបងក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ កម្មវិធី Our Charity Our Children កម្មវិធី Sa’art ដែលទាក់ទងទីក្រុងស្អាត កម្មវិធីហ្វារពន្លឺសិល្បៈ កម្មវិធីទិវាអង្គការសហប្រជាជាតិ និង កម្មវិធីជំនោរ ART ជាដើម។

ជាចុងក្រោយ គឹមយាន ក៏មិនភ្លេចសំណូមពរដល់យុវជនយើងជំនាន់ក្រោយគួរតែធ្វើអ្វីដែលជាចំណង់ចំណូលចិត្តនិងការស្រលាញ់របស់ខ្លួន មិនមែនជាអ្វីដែលអ្នកផ្សេងរឺឪពុកម្ដាយប្រាប់ឱ្យធ្វើនោះទេ។ លើសពីនេះទៅទៀត ឪពុកម្ដាយក៏មិនគួរបង្ខំឱ្យកូនធ្វើអ្វីដែលមិនមែនជាការចូលចិត្តរបស់ខ្លួន ព្រោះថាការដែលធ្វើអ្វីចេញពីការស្រលាញ់ដោយខ្លួនឯងនឹងធ្វើឱ្យពួកគេកាន់តែអភិវឌ្ឍន៍សមត្ថភាពបន្ថែមបាន។

ក៏កុំភ្លេចគាំទ្រស្នាដៃពួកគាត់ទាំងអស់គ្នាណា ហើយក៏អាចតាមដានបន្ថែមបានតាមរយៈហ្វេសបុកផេកបានដោយផ្ទាល់ បើសិនជាគ្នាយើងចង់ដឹងព័ត៌មានបន្ថែមពីអ្នកសិល្បៈ និងសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀត៕

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T