ស្ងាត់ៗ ជុំ លីណូ ជិតក្លាយជាប៉ាគេបាត់ ខណៈគូដណ្តឹង ពោះពរជិតគ្រប់ខែ!

//s5.kh1.co/ad/ad79afe304401e7db64c88dd959f7872e821a3ee.jpg
នារី

 ៣០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយដំណឹងភ្ជាប់ពាក្យ របស់តារាចម្រៀង ជុំ លីណូ និងនារីរូបស្រស់ម្នាក់ កាលពីប៉ុន្មានខែមុនមក គេនៅមិនទាន់មានដំណឹងនៃការរៀបការរបស់តារាប្រុសរូបនេះនៅឡើយទេ តែថ្មីៗនេះ ស្រាប់តែគូដណ្ដឹងរបស់លោកបង្ហាញផ្ទៃពោះយ៉ាងភ្ញាក់ផ្អើលតែម្ដង។

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំបាន កាលពីជា៦ខែមុន តារាម្រៀងចាស់វស្សា លោក ជុំ លីណូ បានដឹកដៃនារីរូបស្រស់វ័យក្មេងម្នាក់ ទៅថតរូប Pre-Weeding ជាមួយគ្នាយ៉ាងសាកសម និងធ្វើឲ្យបណ្ដាអ្នកគាំទ្រ ភ្ញាក់ផ្អើល និងរំភើបជំនួស ចំពោះដំណឹងដ៏រីករាយនោះច្រើនមិនស្ទើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រោយពីបង្ហាញមុខ គូដណ្ដឹងជាសាធារណនាពេលនោះមក យើងតែងតែសង្កេតឃើញថា ​គូស្នេហ៍មួយគូនេះ បណ្ដើរគ្នាទៅតាមទីកន្លែងនានាជាមួយគ្នាមិនដែលខាន បើទោះជាពេលនេះ មិនទាន់មានដំណឹងនៃការរៀបមង្គលការក៏ដោយ។

ដោយឡែកថ្មីៗនេះ គូដណ្ដឹងរបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្ដាញសង្គម ដែលរូបនោះ បានបង្ហាញផ្ទៃពោះកាន់តែធំទៅៗ ព្រោះកំពុងនឹងពរពោះកូនជាលើកដំបូង បើគិតមកទល់នឹងពេលនេះ នាងមានទម្ងន់បាន ជិតគ្រប់ខែទៅហើយ ដែលជាហេតុធ្វើឲ្យ មហាជនកាន់តែមានការភ្ញាក់ផ្អើលកាន់តែខ្លាំងផងដែរ។

យ៉ាងណាមិញ បើទោះជាអ្នកទាំងពីរនាក់នេះ កំពុងមានកូនដោយមិនទាន់មានដំណឹងនៃការរៀបការក៏ដោយ ប៉ុន្តែបើតាមលេចឮដំណឹងខ្លះៗមកថា ពួកគេចង់យកកូនមុនពេលរៀបការសិន បន្ទាប់មកនឹងគិតគូរឿងរៀបការតាមក្រោយ។ តែទោះជាយ៉ាងណា នៅតែមានអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីអបអរសាទរ និងជូនពរពួកគេមានសុភមង្គលនឹងគ្នាច្រើនៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ជុំ លីណូ និងគូដណ្ដឹង
ជុំ លីណូ និងគូដណ្ដឹង
ជុំ លីណូ និងគូដណ្ដឹង
ជុំ លីណូ និងគូដណ្ដឹង
ជុំ លីណូ និងគូដណ្ដឹង
ជុំ លីណូ និងគូដណ្ដឹង
 គូដណ្ដឹង ជុំ លីណូ
គូដណ្ដឹង ជុំ លីណូ
គូដណ្ដឹង ជុំ លីណូ
គូដណ្ដឹង ជុំ លីណូ
គូដណ្ដឹង ជុំ លីណូ
គូដណ្ដឹង ជុំ លីណូ
ជុំ លីណូ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T