អីយ៉ាស់! Barcelona កំពុងតែចង់វ៉ៃចេញតារាវ័យ៣២ឆ្នាំម្នាក់នេះឲ្យ PSG ហើយ

//s5.kh1.co/6e/6eba6528e45915e6f9f53407dd911f58537ecc80.jpg
កីទ្បា

 ៣០-មិថុនា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

Barcelona កំពុងតែចង់លក់កីឡាករ Ivan Rakitic ឲ្យទៅក្លិប PSG ហើយ

អេស្ប៉ាញ៖ បន្ទាប់ពីថ្មីៗកីឡាករ Arthur Melo បានចាកចេញពីក្លិបទៅចូលរួមជាមួយនឹងក្លិប Juventus រួចមកក្លិប Barcelona នឹងអាចធ្វើការលក់ ខ្សែបម្រើជួរមុខរបស់ខ្លួនម្នាក់ទៀតគឺកីឡាករ Ivan Rakitic ដោយកំពុងតែបើកដៃឲ្យក្លិប Paris Saint-Germain ដែលបានចាប់អារម្មណ៍លើតារាវ័យ៣២ឆ្នាំ ជាយូរមកហើយនោះ​ ចូលចែចូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

គួរឲ្យដឹងដែរថាអ្នកនាំលេងសញ្ជាតិក្រូអាតរូបនេះនៅសល់កុងត្រាជាមួយ Barca តែមួយរដូវកាលទៀតប៉ុណ្ណោះ ហើយក្លិបយក្សតំបន់កាតាឡាន់ កំពុងរកក្លិបណាដែលចង់បានរូបគេទៅរួមក្រុម ព្រោះខ្លាច Rakitic ចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលក្រោយ។

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

យ៉ាងណាមិញ ក្លិបអ្នកមានរបស់បារាំង PSG មិនទាន់ធ្វើការឆ្លើយតបជាមួយនឹងការផ្ដល់ជូន Rakitic ពីក្លិប Barcelona នៅឡើយទេ។

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

ដោយឡែកនៅមានខ្សែបម្រើម្នាក់ទៀតដែល Barca កំពុងត្រៀមលក់ចេញគឺកីឡាករ Arturo Vidal ។ ស្របពេលជាមួយគ្នានេះ Barcelona ក៏ទិញបានខ្សែបម្រើម្នាក់ផងដែរគឺកីឡាករ Miralem Pjanic ពីក្លិប Juventus និងកំពុងតែត្រៀមយកកីឡាករ Carles Aleñá មករួមក្រុមវិញក្រោយឲ្យក្លិប Real Betis ខ្ចីជើងកាលពីឆ្នាំមុន។

ប្រភព barcablaugranes

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T