ខ្សែការពារ Andre Wisdom នៅក្រុម Derby County កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីគាត់ត្រូវបានគេចាក់ នៅ Liverpool កាលពីចុងសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លឹបបានបញ្ជាក់កាលពីថ្ងៃចន្ទថា Andre Wisdom ត្រូវបានគេប្លន់នៅតូតានៅពេលទៅសួរសុខទុក្ខសាច់ញាតិរបស់គាត់។ ពួកគេបាននិយាយថា បុរសអាយុ ២៧ ឆ្នាំរូបនេះ នឹងជាសះស្បើយឡើងវិញហើយប៉ូលីស Merseyside កំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
សេចក្តីថ្លែងការណ៍មួយរបស់ Derby បានសរសេរថា “ ក្លឹបនឹងផ្តោតការខិតខំរបស់ខ្លួនទៅលើការ ជួយដល់ Andre និងក្រុមគ្រួសាររបស់គាត់”។

Andre Wisdom បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១២ និងបង្ហាញខ្លួន ១៤ ដង មុនពេលចាកចេញទៅ Derby ក្នុងឆ្នាំ ២០១៧ ។ ក្លឹប Derby County បានសរសេរថា៖ “ ឆាប់ជាសះស្បើយ”៕
