អេស្ប៉ាញ៖ ក្លិប Barcelona មួយរយៈចុងក្រោយ បង្ហាញទម្រង់លេងមិនសូវល្អនោះទេ ក្រោមការគ្រប់គ្រងរបស់លោក Quique Setien ដោយកំពុងតែភ្លាត់ឲ្យក្លិប Real Madrid វ៉ាដាច់ក្លិបរបស់ខ្លួន២ពិន្ទុនៅលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរប្រសិនបើលោក Setien មិនអាចធ្វើឲ្យ Barcelona មានទម្រង់លេងល្អប្រសើ ឬមិនអាចឈ្នះពានអ្វីមួយនៅរដូវកាលនេះ នោះវាសនារបស់លោកជាមួយក្លិបអាចនឹងត្រូវបញ្ចប់នាពេលបញ្ចប់រដូវកាល។

យ៉ាងណាក្ដីអតីតខ្សែបម្រើធ្លាប់លេងឲ្យ Barca បាន៧៦៧ប្រកួតលោក Xavi ត្រូវបានគេមើលឃើញថា ជាបេក្ខភាពឈានមុខគេក្នុងការមកជំនួសតំណែងលោក Setien ។
ក្នុងនោះដែរមុនពេលដែល រូបលោកទៅដឹកនាំក្លិប Al Sadd SC នៅប្រទេសកាតានោះ លោកបានបដិសេដក្នុងការដឹកនាំក្លិបយក្សតំបន់កាតាឡាន់ ម្តងរួចមកហើយបើទោះបីជាកីឡាករ Lionel Messi ទទូចចង់ឲ្យលោកដឹកនាំក៏ដោយ ក្រោមហេតុផលថារូបលោកមិនទាន់មានបទពិសោធក្នុងការដឹកនាំច្រើននៅឡើយ។

យ៉ាងណាមិញ នៅពេលនេះ Xavi បានសម្រេចចិត្តក្នុងការឈរឈ្មោះជាបេក្ខភាពម្នាក់ដើម្បីមកដឹកនាំក្លិបចាស់របស់លោក ហើយរូបលោកក៏បានប្រាប់ទៅអ្នកកាសែតដែរថាលោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីមកធ្វើជាគ្រូបង្វឹករបស់ Barca ។

គោលបំណងដ៏ធំរបស់ខ្ញុំនៅពេលនេះ គឺអាចទៅដឹកនាំក្លិបចាស់របស់ខ្ញុំ Barcelona ហើយនឹងធ្វើឲ្យក្លិបរបស់យើងខ្លាំងឡើងវិញ៕
ប្រភព៖ express