អីយ៉ាស! Man City ចាប់ផ្ដើមមានគំនិតចង់បានគោលដៅរបស់ Man UTD ម្នាក់នេះដែរហើយ

//s5.kh1.co/02/028d4f8d3de910b383541922e6c76920cf04f686.jpg
កីទ្បា

 ៣០-មិថុនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Man City ចាប់ផ្ដើមមានគំនិតចង់បានគោលដៅរបស់ Man UTD កីឡាករ Jack Grealish ដែរហើយ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City កំពុងបាញ់រ៉ាដា ទៅលើគោលដៅរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Jack Grealish

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jack Grealish
  កីឡាករ Jack Grealish

Man City ត្រូវបានកាសែត Telegraph រាយការណ៍មកថា នឹងធ្វើការតាមទិញ តារាឆ្នើមរបស់ក្លិប Aston Villa រូបនេះ នៅទីផ្សាររដូវក្ដៅខាងមុខ ប្រសិនបើពួកគេ ទទួលបានលុយ៥០លានផោន (ឬប្រមាណ៦១លានដុល្លារ) ពីការលក់ខ្សែប្រយុទ្ធស្លាប Leroy Sane

កីឡាករ Leroy Sane
កីឡាករ Leroy Sane

ប្រភពខាងលើបានបន្ថែមទៀតថា Man City កំពុងសម្លឹងរកមើលខ្សែបម្រើដែលមានភាពឆ្នៃប្រឌិត មកចូលរួមក្រុម ដើម្បីត្រៀមជំំនួសកីឡាករចាស់វស្សា David Silva ដែលនឹងចាកចេញពីកីឡដ្ឋាន Etihad នាបញ្ចប់រដូវកាលនេះ។

កីឡាករ David Silva 
កីឡាករ David Silva 

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ គ្រូបង្គោលក្រុម Man City លោក Pep Guardiola ក៏ធ្លាប់ធ្វើការកោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់ Grealish ផងដែរ។ ក្នុងនោះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានលើកឡើងយ៉ាងដូច្នេះថា៖

Grealish ជាកីឡាករដ៏ឆ្នើមមួយរូបក្នុងលីគ (Premier League) ខ្ញុំជាអ្នកគាំទ្រដ៏ធំម្នាក់របស់គាត់ ប៉ុន្តែតម្លៃខ្លួនគាត់ពិតជាថ្លៃណាស់។

  លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

គួរឲ្យដឹងដែរថា Grealish​ មួយរយៈចុងក្រោយមានព័ត៌មានលេចឮមកច្រើន ទាក់ទងនឹងក្លិប Man UTD ចង់បានទៅរួមក្រុម ខណៈក្លិប Aston Villa បានទាមទាររហូតដល់ ៨០លានផោន​ (ឬប្រមាណ ៩៨លានដុល្លារ) ឯណោះ សម្រាប់តម្លៃខ្លួនម្ចាស់អាវលេខ១០រូបនេះ ៕

ប្រភព birminghammail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T