មានរឿងអ្វីកើតឡើង បានជាអតីតនាយករដ្ឋមន្ត្រីបារាំង ត្រូវជាប់ពន្ធនាគារ រហូតដល់ទៅ៥ឆ្នាំ?

//s5.kh1.co/2f/2fb034d349dbce515109a18ed9c4fecbb84e6025.jpg
សង្គម

 ៣០-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សាលក្រមបានបញ្ចប់សេចក្ដីសម្រេចរបស់លោក Fillon ដែលបានផ្ដល់ប្រាក់ដល់ប្រពន្ធនិងកូនៗ ក៏ដូចជាលោក Joulaud នូវទឹកប្រាក់រាប់ពាន់អឺរ៉ូ ពីថវិកាសាធារណៈ។

បារាំង៖ អតីតនាយករដ្ឋមន្ត្រីបារាំង លោក François Fillon ភរិយា Penelope និងអតីតជំនួយការរបស់លោក Marc Joulaud ត្រូវបានរកឃើញថា មានពិរុទ្ធពីបទការគៃបំបាត់ថវិកាសាធារណៈ ការសមគំនិត និងការលាក់បាំងដោយតុលាការក្រុងប៉ារីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាលក្រមបានបញ្ចប់សេចក្ដីសម្រេចរបស់លោក Fillon ដែលបានផ្ដល់ប្រាក់ដល់ប្រពន្ធនិងកូនៗ ក៏ដូចជាលោក Joulaud នូវទឹកប្រាក់រាប់ពាន់អឺរ៉ូ ពីថវិកាសាធារណៈ។ លោក Fillon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៣៧៥,០០០ អឺរ៉ូ (៤២៣,០០០ ដុល្លារ) និងការហាមឃាត់រយៈពេល១០ឆ្នាំ លើការឈរឈ្មោះបោះឆ្នោត។

លោក François Fillon
លោក François Fillon

ភរិយារបស់លោក Penelope ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣៧៥,០០០ អឺរ៉ូ។ លោក Fillon និងសហចុងចោទរបស់ពួកគេ ក៏ត្រូវបានបញ្ជាឲ្យសងសំណងជាងមួយលានអឺរ៉ូ (១.១៣លានដុល្លារ) ដល់រដ្ឋសភាជាតិបារាំងផងដែរ។

លោក Antonin Lévy ដែលជាមេធាវីរបស់លោក Fillon បានប្រាប់ទូរទស្សន៍ BFM-TV ថា៖ «ការសម្រេចចិត្តនេះ... មិនយុត្តិធម៌ទេ ហើយយើងនឹងប្ដឹងឧទ្ធរណ៍។ នឹងមានការកាត់ក្ដីថ្មីមួយ»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T