បើមិនចង់ឲ្យមិត្តរួចការងារស្អប់ ដាច់ខាតកុំធ្វើរឿងទាំង ៧ យ៉ាងនេះឲ្យសោះ

//s5.kh1.co/be/be113f71a70265abc4485b1ae6852720e38e560b.jpg
យល់ដឹង

 ៣០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កន្លែងធ្វើការប្រៀបដូចជាផ្ទះ មិត្តរួមការងារប្រៀបដូចជាសមាជិកក្នុងផ្ទះ។ មិនថាការងារអ្វីក៏ដោយ ក៏តម្រូវឲ្យមានការសហការគ្នា ផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមកទើបការងារមានភាពជោគជ័យ។

កន្លែងធ្វើការប្រៀបដូចជាផ្ទះ មិត្តរួមការងារប្រៀបដូចជាសមាជិកក្នុងផ្ទះ។ មិនថាការងារអ្វីក៏ដោយ ក៏តម្រូវឲ្យមានការសហការគ្នា ផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមក ទើបការងារមានភាពជោគជ័យ។ ដូចនេះ ដាច់ខាតមិនត្រូវធ្វើរឿងទាំង ៧យ៉ាងនេះដាក់មិត្តរួមការងារឡើយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

១. កុំគិតថាអ្វីដែលអ្នកធ្វើសុទ្ធតែត្រូវ

ភាគច្រើននៃមនុស្សប្រភេទនេះ គឺចូលចិត្តតាំងខ្លួនធ្វើជាមនុស្សចេះដឹង ហើយអ្វីដែលគេធ្វើគឺសុទ្ធតែត្រូវ។ មួយវិញទៀត មនុស្សប្រភេទនេះកម្រនឹងទទួលស្គាល់នូវកំហុសណាស់។

២. កុំយកមុខយកមាត់ពេក

មិនខ្វះទេក្នុងកន្លែងការងារមួយចំនួន ពេលខ្លះការជួយមិនមែនចេញពីចិត្តឡើយ គឺជួយដោយសារតែចង់ឲ្យមេ ឬថ្នាក់លើឃើញតែប៉ុណ្ណោះ។ មិត្តរួចការងារបែបនេះយល់ល្អកុំសូវនៅជិតអីល្អជាង ព្រោះជាមនុស្សអាត្មានិយមជ្រុលហួស។

រូបតំណាង
រូបតំណាង

៣. កុំធ្វើជាមនុស្សតែៗស្ករៗ

មនុស្សប្រភេទនេះ គឺមិនសូវចេះបែងចែកអ្វីដែលខុស និងអ្វីដែលត្រូវឡើយ។ ហើយមនុស្សប្រភេទនេះ ក្នុងកន្លែងធ្វើការក៏គ្មានអ្នកណាហ៊ានទុកចិត្តដែរ។

៤. កុំនិយាយដើមមិត្តរួមការងារ

អាចនិយាយបានថា ចំណុចនេះគឺកើតចេញពីការច្រណែនឈ្នានីសគ្នា ហើយក៏មិនចង់ឲ្យមិត្តរួមការងារដទៃមិនពេញចិត្ត ឬចង់បង្កើតបក្សពួកជាដើម។ ប៉ុន្តែចូរអ្នកចងចាំថា មនុស្សល្អដាច់ខាតគឺមិនដែលទៅនិយាយដើមអ្នកដទៃឡើយ។

រូបតំណាង
រូបតំណាង

 ៥. កុំចាំតែចាប់កំហុសគេពេក

មនុស្សមួយចំនួនយល់ថា ការដែលចាំតែចាប់កំហុសអ្នកដទៃគឺបង្ហាញថាខ្លួនជាមនុស្សខ្លាំង។ យល់ល្អបើប្តូរពីការចាប់កំហុសមកជាការកែតម្រូវគ្នាជាវិធីដែលល្អបំផុត ដើម្បីអាចរីកចម្រើនទៅមុខទាំងអស់គ្នា។

រូបតំណាង
រូបតំណាង

៦. កុំគិតតែផលប្រយោជន៍ខ្លួនឯងខ្លាំងពេក

នៅក្នុងកន្លែងធ្វើការ ចូរអ្នករៀនបើកចិត្តឲ្យទូលាយ ហើយអ្វីដែលអ្នកយល់ថា អាចចែករំលែកបាន គួរតែចែករំលែកទៅកាន់មិត្តរួមការងារដទៃទៀត ព្រោះកន្លែងងារប្រៀបដូចជា សាលា និងផ្ទះរបស់យើងអ៊ីចឹង។

៧. កុំក្រអឺតក្រទមក្នុងកន្លែងធ្វើការ

បុគ្គលិកមួយចំនួនចូលចិត្តតំឡើងឬកពា មិនឲ្យតម្លៃគ្នាក្នុងកន្លែងធ្វើការ នៅពេលដែលបានថ្នាក់លើសរសើរ ឬបានឡើងតំណែងជាដើម។ ប៉ុន្តែចងចាំថា ទោះបីជាយ៉ាងណាក៏ដោយគឺអ្នកកំពុងស្ថិតក្នុងកន្លែងតែមួយ ប្រៀបដូចជាដំបូងផ្ទះតែមួយ៕

រូបតំណាង
រូបតំណាង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T