ទីបំផុត ម៉ាក សែនសូនីតា កំពុងមានសមាជិកថ្មី ក្រោយ​រៀបការបាន៣ខែ

//s5.kh1.co/4e/4e097ccde097f0dec00aa85e50bfaeccb4366853.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ម៉ាក សែនសូនីតា បានធ្វើឲ្យគេឯងភ្ញាក់ផ្អើល ក្រោយបង្ហាញរូបពរពោះកូន កាលពីប៉ុន្មាននាទីមុននេះ ក្រោយរៀបការ បាន៣ខែ។

ភ្នំពេញ៖ ក្រោយពីស្ងាត់ពីសិល្បៈមួយរយៈ នៅពេលដែលរៀបការរួច ពេលនេះ តារាសម្តែងស្រីដ៏ល្បី អ្នកនាង ម៉ាក សែនសូនីតា បានបង្ហាញការភ្ញាក់ផ្អើល ឲ្យហ្វេនៗរបស់នាង ដោយនាង កំពុងតែពរពោះកូនដំបូង ជាមួយនឹងស្វាមីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរូបថតដែលរូបនាង​ទើបតែបង្ហោះ កាលពីប៉ុន្មាននាទីមុននេះ បានឲ្យឃើញថា ពោះរបស់តូតា ក៏ធំខ្លាំងដែរ តែមិនមានអ្នកណាបានដឹងនោះទេ ដោយសារតែ រូបនាង តែងតែពាក់អាវរលុងៗ ទើបធ្វើឲ្យគ្រប់គ្នា មិនចាប់អារម្មណ៍ ហើយណាមួយ មិនមែននាង ចង់លាក់លៀមទេ តែរូបនាង ចង់Surprise មហាជនច្រើនជាង។

គួរឲ្យបញ្ជាក់ផងដែរថា តារាសម្តែងស្រី អ្នកនាង ម៉ាក សែនសូនីតា បានចូលរោងការ នៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០ ដែលបានធ្វើពិធីធំដុំខ្លាំង មិនចាញ់ តារាផ្សេងៗនោះទេ ហើយជាពិសេស កាលពីថ្ងៃរៀបការរបស់នាង ក៏មានមនុស្សម្នាជាច្រើន រួមទាំងតារាៗ ចូលរួមមិនណយ បើទោះបីជា ស្ថិតក្នុងអំឡុង ជំងឺកូវីដ១៩ កំពុងតែរាតត្បាតក៏ដោយ៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា និងស្វាមី
ម៉ាក សែនសូនីតា កំពុងតែពរពោះ
ម៉ាក សែនសូនីតា កំពុងតែពរពោះ
ម៉ាក សែនសូនីតា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T