កែវ ចាន់និមល និយាយបែបនេះ ទៅសុគន្ធកញ្ញា ក្រោយរូបនាង ជួបព្យុះភ្លៀងថ្មីៗ

//s5.kh1.co/e3/e3b8992b3279aa0d941b39c2d54186dc5b2a023c.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

កែវ ចាន់និមល បានបង្ហាញសារមួយ ដោយបានសរសើរ ពីការតស៊ូ ព្យាយាម រឹងមាំ របស់អ្នកនាង ឱក សុគន្ធកញ្ញា កន្លងមក។

ភ្នំពេញ៖ កាលពីកន្លងទៅ ក៏មានមហាជន បានដឹងរួចមកហើយថា មានរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធនឹង តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា ដោយត្រូវបានឪពុកបង្កើតខ្លួន បង្ហោះសារថា អ្នកនាង មិនទទួលស្គាល់ឪពុក ដែលធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ មិនបានតបតច្រើននោះទេ ដោយនាងចង់រឿងរ៉ាវនេះ ចប់ទៅតាមពេលវេលា ហើយនាងសុខចិត្ត យកពេលមិនសប្បាយចិត្តនេះ ដើរលេងជាមួយនឹង ស្វាមីរបស់នាងវិញប្រសើរជាង ដែលកាលពីម្សិលមិញនេះ អ្នកនាង សុគន្ធកញ្ញា បានទៅលេងអង្គរវត្ត យ៉ាងរីករាយនៅទីនោះ។

បើងាកមើល មិត្តភក្តិជិតស្និទ្ធ របស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកនាង កែវ ចាន់និមល ក្រោយឃើញអ្នកនាង ជួបព្យុះភ្លៀងបែបនេះ អ្នកនាង បានបង្ហាញសារមួយ នៅលើវីដេអូមួយ ដែលឃើញនាង សម្រក់ទឹកភ្នែក ក្រោយនាងរៀបរាប់ពីដំណើរជីវិតរបស់អ្នកនាង កាលពីមុន។ ក្នុងនោះ អ្នកនាង ក៏បានសរសេរថា៖

មនុស្សរឹងមាំរបស់បង មិនត្អូញត្អែរ មិនរអ៊ូរ មិនទាមទារអោយគេអាណិត  ប្រឹងជំនះគ្រប់រឿងរ៉ាវក្នុងជីវិត ទាំងនេះហើយគឺជាគាត់

សាររបស់អ្នកនាង

សារនេះខ្លីពិតមែន តែមានអត្ថន័យណាស់ ហើយបើអ្នកនាង ឱក សុគន្ធកញ្ញា បានឃើញ នឹងសប្បាយចិត្ត ព្រោះមានអ្នក ចាំលើកទឹកចិត្តនាងច្រើនណាស់ ដូចជាមានអ្នកនាង ចាន់កែវ និមល ជាមិត្តភក្តិជិតស្និទ្ធ ដែលតែងតែ នៅពីក្រោយអ្នកនាង រហូត៕

https://s5.kh1.co/__image/w=649,h=960,q=100/c1/c1c484a0342218efa1339952b9ccced0b039cc6e.jpg
https://s5.kh1.co/__image/w=640,h=960,q=100/af/af195ad079141c394e76c430bae3e439ebd32518.jpg
https://s5.kh1.co/__image/w=650,h=488,q=100/fb/fbcea2935ab6639f26ca06434bdfa8784d3fdb59.jpg
https://s5.kh1.co/__image/w=640,h=960,q=100/b1/b1b8d6038bb8201deac5f797d77ebf98e63bf64c.jpg
https://s5.kh1.co/__image/w=650,h=431,q=100/a1/a13fed8579d0f03e64e9c07a0f612eacb55cf800.jpg
https://s5.kh1.co/__image/w=650,h=438,q=100/d8/d8fdb6b077d08aae0ba89baccd079b259b515559.jpg
https://s5.kh1.co/__image/w=490,h=387,q=100/89/8952c6b06eb259774ebc1e365ad8447896226de4.jpg
ឱក សុគន្ធកញ្ញាកែវ ចាន់និមល
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T