រុស្ស៊ីរងការចោទប្រកាន់ ថា​​បានផ្តល់​ជំនួយដល់ក្រុមសកម្មប្រយុទ្ធ​ ដើម្បីសម្លាប់កងទ័ពសហរដ្ឋអាមេរិក​

//s5.kh1.co/bf/bfa1ae245a79de727828e3a2d44dbc0adb734e89.jpg
សង្គម

 ២៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសរុស្ស៊ីបានផ្តល់ប្រាក់ឧបត្ថម្ភ ដល់កងទ័ពនៅអាហ្វហ្គានីស្ថាន ដើម្បីសម្លាប់កងទ័ពអាមេរិក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន ញូវយ៉កថែមស៍ បានរាយការណ៍​​​ថា អង្គភាពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបាន​សន្និដ្ឋានថា យោធារុស្ស៊ីគឺជាអ្នកផ្តល់​​ជំនួយ ដល់​ក្រុមសកម្មប្រយុទ្ធ​តាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងគោលបំណង​សម្លាប់កងទ័ពអាមេរិក និងកងកម្លាំងចម្រុះផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានអាមេរិក
ទាហានអាមេរិក

ប្រភពដដែលបានបន្តថា ​យោធារុស្ស៊ីគឺមានទំនាក់ទំនងជិតស្និទ ហើយតែងផ្តល់ជារង្វាន់ដល់ក្រុមសកម្មប្រយុទ្ធ​ ក៏ដូចជាក្រុមឧក្រិដ្ឋជនប្រដាប់អាវុធផ្សេងទៀត នៅពេលបេសកកម្មវាយប្រហារគោលដៅណាមួយទទួលបានជោគជ័យ។ ក៏ប៉ុន្តែទោះជាបីជាយ៉ាងណាក្តី ក្រសួងការបរទេសរុស្ស៊ីបាន​ចេញមុខបដិសេធការលើកឡើងនេះ ហើយតបទៅវិញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មិនមានសមត្ថភាពគ្រប់គ្រាន់ រួមទាំងមានការយល់ដឹងតិច។

កងទ័ពអាមេរិកប្រមាណ ១៣,០០០នាក់ គឺកំពុងឈរជើងនៅអាហ្វហ្គានីស្ថាន
កងទ័ពអាមេរិកប្រមាណ ១៣,០០០នាក់ គឺកំពុងឈរជើងនៅអាហ្វហ្គានីស្ថាន

គួរ​ឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៩ មានទាហានអាមេរិកយ៉ាងហោចណាស់ ២០នាក់ ត្រូវបាន​​សម្លាប់នៅក្នុងការប្រយុទ្ធជាមួយពួកតាលីបង់​។ ​ហើយបច្ចុប្បន្ន​ ​អង្គភាពស៊ើបការណ៍សម្ងាត់អាមេរិក កំពុងធ្វើការសិក្សាឱ្យបានកាន់តែច្បាស់លើ​បញ្ហានេះ ចំណែកសេតវិមានក៏មិនទាន់​ផ្តល់សិទ្ធិឱ្យចាត់វិធានការណាមួយប្រឆាំងនឹងប្រទេសរុស្ស៊ី ​ដែលជាអ្នកនៅពីក្រោយខ្នងក្រុមសកម្មប្រយុទ្ធនោះ​ដែរ៕

​ទាហានអាមេរិកយ៉ាងណាស់ ២០នាក់ ត្រូវបាន​ស្លាប់នៅក្នុងការប្រយុទ្ធជាមួយពួកតាលីបង់
​ទាហានអាមេរិកយ៉ាងណាស់ ២០នាក់ ត្រូវបាន​ស្លាប់នៅក្នុងការប្រយុទ្ធជាមួយពួកតាលីបង់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T