រវាងឡេ និងម្សៅ គួរលាបមួយណាទើបល្អចំពោះកូន?

//s5.kh1.co/66/669d16b71fca298516e5478ea6ab1744d5a8b31d.jpg
នារី

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទារក​តូច​ៗ​បន្ទាប់ពី​ងូត​ទឹក​​ដុស​សាប៊ូ​រួច រឿង​ត្រូវ​ធ្វើ​បន្ទាប់​ប្រាកដជា​លាប​ម្សៅ ឬ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​កូន។ មាន​ម៉ាក់​ៗ​មួយ​ចំនួន​លើក​សំណួរ​មកកាន់ Helloគ្រូពេទ្យ ថា លាប​ឡេ ​ឬ​ម្សៅ​ឲ្យ​កូន​តូច​អាច​ប៉ះពាល់​សុខភាព ឬ​ស្បែក​កូន​អត់? រវាង​ឡេ និង​ម្សៅ​មួយ​ណា​ល្អ ចំពោះ​កូន​ជាង? ចុះ​ការ​ប្រើ​ម្សៅ​ហុយ​ចំពោះ​កូន​តូច​ប៉ះពាល់​អ្វី​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។

ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​សួត​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។

វេជ្ជបណ្ឌិត ដាលីន បាន​បន្ត​ទៀត​ថា បើ​ឡេ​លាប​ខ្លួន​វិញ​ជា​ផលិតផល​ផលិត​ឡើង ដើម្បី​កាត់បន្ថយ​ការ​កកិត ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។ ដូចនេះ​បើ​លោកស្រីវេជ្ជបណ្ឌិត អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡេ មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ម្សៅ​ហុយ​ចំពោះ​ទារក​ឡើយ ក៏​ប៉ុន្តែ​ឡេ​ដែល​យើង​យក​ទៅ​លាប​លើ​ស្បែក​កូន​នោះ ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​​ច្បាស់លាស់ មាន PH សមស្រប ​នឹង​ស្បែក​ក្មេង មិន​មាន​បន្ថែម​ក្លិន​ក្រអូប។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T