ចង់ដឹងទេ? ពេលចង់ចេញដើរលេងតាមខេត្តម្នាក់ឯង (Solo Trip) គួរត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ?

//s5.kh1.co/da/da1304a85b4a33d0c79192ef5f0d1baeee5f8d30.jpg
យល់ដឹង

 ២៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំពោះអ្នកដែលចង់បង្កើតអនុស្សាវរីយលើកដំបូងក្នុងការដើរលេង Solo ដើម្បីសាកនូវរសជាតិជីវិតថ្មីៗ ពួកគេគួរណាមានការត្រៀមខ្លួន និងការយល់ដឹងខ្លះៗតាមរយៈចំណុចទាំងនេះ

ជាទូទៅនៅពេលដែលយើងមានអារម្មណ៍ថានឿយហត់ពីការងារ ការរកសុី ការសិក្សា និងរឿងរ៉ាវតប់ ប្រមល់មួយចំនួន មនុស្សភាគច្រើនតែងតែចង់បានការសម្រាកខួរក្បាល និងការដកឃ្លាពីរឿងទាំងនោះមួយឡែកសិនតាមរយៈការធ្វើដំណើរកម្សាន្តទៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញមនុស្សយើងម្នាក់ៗតែងតែធ្លាប់បានឆ្លងកាត់ពីការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្នាច្រើនដូចជា ជាមួយមិត្តភក្តិ ឬជាមួយក្រុមគ្រួសារជាដើម។ ប៉ុន្តែមិនមានភាគរយច្រើនទេ បើនិយាយពីអ្នកនិយមដើរលេងបែប Solo ត្បិតអីមនុស្សមួយចំនួនគិតថាវាហាក់ដូចជាសោះកក្រោះទៅវិញ និងពិបាកក្នុងការមានរូបថតស្អាតៗដូចការដើរលេងមានគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជុំវិញនឹងមានការលើកឡើងនូវមតិភាគច្រើនបែបនេះក៏ដោយ ក៏មនុស្សមួយចំនួនដែលចូលចិត្តភាពស្ងប់ស្ងាត់ មិនចង់ស៊ាំញ៉ាំនឹងការបបួលមិត្តភក្តិទៅជាមួយ ពួកគេនៅតែជ្រើសរើសភាពជាខ្លួនឯងរបស់ពួកគេតាមរយៈការដើរលេងគ្រប់ទិសទីតែម្នាក់ឯងដូចធម្មតា។ ប៉ុន្តែចំពោះអ្នកដែលចង់បង្កើតអនុស្សាវរីយលើកដំបូងក្នុងការដើរលេង Solo ដើម្បីសាកនូវរសជាតិជីវិតថ្មីៗ ពួកគេគួរណាមានការត្រៀមខ្លួន និងការយល់ដឹងខ្លះៗតាមរយៈចំណុចខាងក្រោមនេះ៖

១. រៀនពីរបៀបកក់សំបុត្រឡាន ឬទូក និងកន្លែងគេងតាម Online

វិធីនេះជារឿងមួយដែលអាចជួយចំណេញពេលវេលាដល់យើងក្នុងការទៅទិញផ្ទាល់ និងការឈឺក្បាលក្នុងការដើររកកន្លែងគេងពេលទៅដល់ខេត្តគោលដៅ។ ម្យ៉ាងវិញទៀតវិធីនេះយើងក៏អាចមានជម្រើសច្រើនក្នុងការជ្រើសរើសក្រុមហ៊ុនឡានឬទូក និងកន្លែងគេងដែលល្អផងដែរតាមរយៈការអាន Comment Review ពីភ្ញៀវមុនៗ។ ចំពោះសំបុត្រឡាន និងទូកសូមទាំងអស់គ្នា Download App "Bookmebus" ឬ "CamboTicket" រីឯកន្លែងគេងគឺ App "Booking.com" ឬ "Agoda" ជាដើម ដែល App ទាំងនេះវាពិតជាជួយដល់យើងច្រើនមែនទែន។

រូបតំណាង
រូបតំណាង

២. ស្រាវជ្រាវភូមិសាស្ត្រពីកន្លែងដែលត្រូវទៅលេង

ការរៀបគម្រោងពីកន្លែងដែលត្រូវទៅលេងតាមលំដាប់លំដោយនៃពេលវេលាវាក៏ជារឿងសំខាន់មួយដែរ ដែលយើងត្រូវពឹងផ្អែកលើការស្រាវជ្រាវតាមរយៈ Google ពីគោលដៅណាដែលនៅជិតកន្លែងយើងស្នាក់នៅ ហើយដេញបន្ទាប់ទៅគោលដៅដែលត្រូវទៅលេងបន្ត។

រូបតំណាង
រូបតំណាង

៣. ត្រូវមានឱសថតាមខ្លួន

ក្រៅតែពីសម្លៀកបំពាក់ និងគ្រឿងសម្អាងប្រចាំខ្លួន យើងក៏មិនត្រូវភ្លេចភ្ជាប់នូវឱសថមួយចំនួនផងដែរដែលត្រូវយកទៅតាមខ្លួនខ្លះៗដូចជា៖ ថ្នាំឈឺក្បាល វិលមុខ រាគរូស ផ្តាសាយ ប្រេងខ្យល់ឬប្រេងកូឡា និងបង់បិតដំបៅជាដើម។

ថ្នាំ
ថ្នាំ

៤. ជម្រាបដំណឹងនេះទៅអ្នកផ្ទះ ឬមិត្តភក្តិជិតស្និទ្ធណាម្នាក់

ការធ្វើបែបនេះជារឿងសំខាន់មួយដើម្បីសុវត្ថិភាពខ្លួនយើងផ្ទាល់តាមរយៈការធ្វើដំណើរផ្សងព្រេងតែម្នាក់ឯង ដោយត្រូវទុកដាក់ទូរសព្ទឱ្យមានថ្មប្រើការបានជានិច្ច និងត្រូវភ្ជាប់ឯកសារសម្គាល់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាដើម៕

រូបតំណាង
រូបតំណាង
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T