G-Dragon ត្រូវបានរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីទុកសត្វឆ្កែដែលខ្លួនធ្លាប់ចិញ្ចឹមចោល

//s5.kh1.co/ca/caddc2a480d4403f05ba115a576815a020afb2d7.jpg
នារី

 ២៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀង G-Dragon កំពុងតែត្រូវមហាជនមួយចំនួនបង្ហាញនូវការមិនពេញចិត្ត ដែលគេបានទុកសត្វឆ្កែពីរក្បាលរបស់ខ្លួនដែលមានឈ្មោះថា Gaho និង Jolie ចោល ដោយបែរទៅចិញ្ចឹមសត្វឆ្មាវិញ។

កូរ៉េខាងត្បូង៖ គេប្រទះឃើញថាកំពូលតារាចម្រៀង G-Dragon កំពុងតែត្រូវមហាជនមួយចំនួនបង្ហាញនូវការមិនពេញចិត្ត ដែលគេបានទុកសត្វឆ្កែពីរក្បាលរបស់ខ្លួនដែលមានឈ្មោះថា Gaho និង Jolie ចោល ដោយបែរទៅចិញ្ចឹមសត្វឆ្មាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gaho (ខាងឆ្វេង) និង Jolie (ខាងស្តាំ)
Gaho (ខាងឆ្វេង) និង Jolie (ខាងស្តាំ)

មហាជនបានធ្វើការរិះគន់ មិនត្រឹមតែលើការដែល G-Dragon បោះបង់សត្វចិញ្ចឹមចោល បន្ទាប់ពីប្រើពួកវាដើម្បីទាក់ទាញចំណាប់អារម្មណ៍រួចប៉ុណ្ណោះទេ តែនៅរិះគន់បន្ថែមទៀតថា «ចិញ្ចឹមសត្វឆ្មា ទាំងដែលខ្លួនឯងគ្មានភាពទទួលខុសត្រូវទៅលើសត្វចិញ្ចឹម» ដោយលើកយកបទសម្ភាសន៍មួយរបស់គេ ជាមួយនឹងទស្សនាវដ្តី ELLE Magazine កាលពីខែ កញ្ញា ឆ្នាំ ២០១៦ ដែលគេបាននិយាយពីសត្វឆ្មារបស់ខ្លួន។

G-Dragon’s Instagram @xxxibgdrgn
G-Dragon’s Instagram @xxxibgdrgn

«ឆ្មារបស់ខ្ញុំគឺដូចជាមនុស្សខ្លាំងណាស់ ពេលខ្ញុំនៅផ្ទះ ខ្ញុំតែងតែថតរូបរបស់វាយ៉ាងច្រើន ពេលខ្លះខ្ញុំមានការរវល់ ហើយមិនអាចចំណាយពេលនៅជាមួយវាច្រើននោះទេ ហេតុនេះហើយកាលណាខ្ញុំនៅផ្ទះ ខ្ញុំនឹងថតរូបយ៉ាងច្រើន ខ្ញុំបានព្យាយាមយ៉ាងខ្លាំងធ្វើឳ្យឆ្មារបស់ខ្ញុំមានភាពរីករាយ ព្រមទាំងបាន ឱបវាជាញឹកញាប់ទៀតផង»។

G-Dragon’s Instagram @xxxibgdrgn
G-Dragon’s Instagram @xxxibgdrgn

រូបឆ្មាដែល G-Dragon បានបង្ហោះនៅលើគណនីយ Instagram របស់ខ្លួនកាលពីមុន នៅពេលនេះកំពុងតែទទួលបាននូវមតិរិះគន់ជាច្រើន។

«មានន័យថាអ្នកបានបោះបង់ Gaho ហើយឬ?» «ឆ្កែរបស់អ្នកក៏ត្រូវការអ្នកកាត់ក្រចកជើងរបស់វាដែរ» «ខ្ញុំចងង់ឱ្យអ្នកកើតជាតិក្រោយក្លាយទៅជាឆ្កែម្តង ទើបអ្នកដឹងថាអារម្មណ៍ដែលត្រូវទុកចោលវាបែបណា សត្វចិញ្ចឹមមិនមែនជាគ្រឿងអលង្ការដែលធ្វើឱ្យអ្នកមើលទៅឡូយនោះទេ» «ឈប់ចិញ្ចឹមសត្វទៀតទៅ បើអ្នកនៅមិនទាន់បានត្រៀមខ្លួនលះបង់នូវពេលវេលារបស់អ្នកដើម្បីពួកគេ ហើយគ្រប់ជីវិតទាំងអស់ក៏គួរតែទទួលបានការឳ្យតម្លៃដូចគ្នាផងដែរ ខ្ញុំមិនចង់ជឿសោះ ថាត្រូវមកបកស្រាយរឿងបែបនេះ ពិតជាគួរឳ្យខកចិត្តមែន»។

ភាពខឹងសម្បានោះនៅតែមានបន្តទៀត ដោយមានមនុស្សម្នាក់បានបង្ហោះថា ខ្លួនបានទាក់ទងទៅផ្ទះធំរបស់តារាម្នាក់នេះ។ នៅក្នុងនោះ មនុស្សម្នាក់នោះបានរៀបរាប់ថាខ្លួនបានទាក់ទងទៅផ្ទះធំ ហើយបានជួបនឹងបុរសម្នាក់ ហើយបុរសម្នាក់នោះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានទទួលការថែទាំយ៉ាងល្អ។ មនុស្សម្នាក់នោះបាននិយាយថា៖ «ខ្ញុំមិនដឹងនោះទេថា បុរសម្នាក់នោះជាអ្នកណានោះទេ អាចជាប៉ារបស់ G-Dragon ក៏មិនដឹង? តែគាត់បាននិយាយថា គាត់បានមើលថែពួកគេយ៉ាងល្អ នៅពេលដែលខ្ញុំសួរថា តើនរណាជាអ្នកមើលថែ Gaho និង Jolie។ ហើយចុះ ក្រចកជើងរបស់វា? គាត់ក៏ព្យាយាមឆ្លើយថាគាត់បានយក Gaho ទៅពេទ្យសត្វហើយ តែពេទ្យប្រាប់ថាក្រចកជើងនោះវែងពេក ហើយបើកាត់ទៅវាធ្វើឱ្យឈឺខ្លាំង ទើបទុកវាបែបនោះ។ គាត់បានបញ្ជាក់ថា Gaho បានទទួលការថែទាំយ៉ាងល្អ ហើយចំណែក Jolie វិញ វាបានរត់បាត់ទៅហើយ នៅពេលទ្វារត្រូវបើក ចោល»។

គួរបញ្ជាក់ផងដែរថា សារមួយនេះត្រូវបានលុបចោលបាត់ទៅហើយ តែទោះជាត្រូវលុបចោលពិតមែន ក៏វានៅបានធ្វើឱ្យបញ្ហាកាន់តែក្តៅគគុក ដោយសារតែវាបានបង្ហាញថា ឆ្កែមួយក្បាលបានរត់បាត់ទៅហើយ ប៉ុន្តែដោយសារតែសារនោះត្រូវបានលុបបាត់ ទើបគេមិនអាចបញ្ជាក់ថាវាជាការពិតឬយ៉ាងណានោះទេ។

Jolie
Jolie

ចំពោះបញ្ហាមួយនេះ G-Dragon នៅមិនទាន់ធ្វើការឆ្លើយតបនោះទេ និងសូមបញ្ជាក់ថា បញ្ហាសត្វចិញ្ចឹមនៅប្រទេសកូរ៉េខាងត្បូង គឺជារឿងដែលសំខាន់មួយ ដរាបណាអ្នកមិនទាន់មានទំនួលខុសត្រូវថានឹងមើលថែសត្វចិញ្ចឹមបានទេ អ្នកមិនគួរចិញ្ចឹមវានោះឡើយ ព្រោះអ្នកអាចប្រឈមមុខជាមួយច្បាប់បាន៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T