លោកយាយអាយុវែងជាងគេបំផុតលើពិភពលោក ប្រារព្ធពិធីខួបកំណើតគម្រប់អាយុ ១៣៤ឆ្នាំ (មានវីដេអូ)

//s5.kh1.co/fd/fd9a4ae01788a3f007dc5095fd1f62b7eb613a4a.jpg
សង្គម

 ២៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកយាយ Almihan Seyiti បានកើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦ ក្នុងរជ្ជកាលអធិរាជក្វាងស៊ូ ហើយមកទល់បច្ចុប្បន្ន គាត់ត្រូវបានគេចាប់ទុកជាស្រ្តីមានអាយុច្រើនបំផុតនៅលើពិភលោក...

ចិន៖ លោកយាយ Almihan Seyiti បានកើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦ ក្នុងរជ្ជកាលអធិរាជក្វាងស៊ូ ហើយបច្ចុប្បន្ននេះ លោកយាយត្រូវបានគេចាត់ទុកជាស្រ្តីមានអាយុច្រើនបំផុតនៅលើពិភពលោក។ តួយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមមន្ដ្រីបានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅឯតំបន់ Uigur ភាគនិរតីនៃប្រទេសចិន ដើម្បីអបអរពិធីខួបកំណើតគម្រប់អាយុ ១៣៤ឆ្នាំដល់គាត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Almihan បានរៀបការនៅអាយុ ១៧ឆ្នាំ និងក្លាយជាស្ត្រីមេម៉ាយអស់រយៈពេល ៤៤ឆ្នាំ ។ គាត់ប្រើជីវិតជាអ្នកចូលចិត្ដច្រៀង និងលេងឧបករណ៍តន្ត្រីអស់រយៈពេល ទសវត្ស ហើយនៅឆ្នាំ២០១៣ គាត់បានក្លាយជាពលរដ្ឋ ដែលមានវ័យចំណាស់ជាងគេរបស់ប្រទេសចិន កាលនៅមានអាយុ ១២៧ឆ្នាំ។ តែអ្វីដែលកាន់តែពិសេសទៀតនោះ បច្ចុប្បន្នគាត់នៅតែមានសុខភាពល្អ ហើយអាចស្ដាប់ និងមើលឃើញផងដែរ ទោះបីការដើររបស់គាត់​ហាក់មានការលំបាកបន្ដិចក៏ដោយ។

​គួរឱ្យដឹងផងដែរថា លោកយាយ Almihan ​មិនទាន់ទទួលបានកំណត់ត្រាពិភពលោក ក្នុងនាមជាពលរដ្ឋមានអាយុច្រើនបំផុតរបស់ហ្គីតណេសនៅឡើយទេ ទោះបីសព្វថ្ងៃគាត់អាចមានអាយុច្រើនជាង ១៧ឆ្នាំ លើម្ចាស់កំណត់ត្រាពិភពលោកជាជនជាតិជប៉ុន ដែលមានអាយុ ១១៧ឆ្នាំក៏ដោយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពិធីជប់លៀង
ពិធីជប់លៀង
ពិធីជប់លៀង
ពិធីជប់លៀង
លោកយាយ Almihan Seyiti
លោកយាយ Almihan Seyiti
លោកយាយ Almihan Seyiti 
លោកយាយ Almihan Seyiti 
លោកយាយ Almihan Seyiti លេងឧបករណ៍តន្រ្ដី 
លោកយាយ Almihan Seyiti លេងឧបករណ៍តន្រ្ដី 
អត្ដសញ្ញាណបណ្ណរបស់លោកយាយ Almihan Seyiti 
អត្ដសញ្ញាណបណ្ណរបស់លោកយាយ Almihan Seyiti 
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T