ចិន៖ លោកយាយ Almihan Seyiti បានកើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦ ក្នុងរជ្ជកាលអធិរាជក្វាងស៊ូ ហើយបច្ចុប្បន្ននេះ លោកយាយត្រូវបានគេចាត់ទុកជាស្រ្តីមានអាយុច្រើនបំផុតនៅលើពិភពលោក។ តួយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមមន្ដ្រីបានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅឯតំបន់ Uigur ភាគនិរតីនៃប្រទេសចិន ដើម្បីអបអរពិធីខួបកំណើតគម្រប់អាយុ ១៣៤ឆ្នាំដល់គាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Almihan បានរៀបការនៅអាយុ ១៧ឆ្នាំ និងក្លាយជាស្ត្រីមេម៉ាយអស់រយៈពេល ៤៤ឆ្នាំ ។ គាត់ប្រើជីវិតជាអ្នកចូលចិត្ដច្រៀង និងលេងឧបករណ៍តន្ត្រីអស់រយៈពេល ៣ទសវត្ស ហើយនៅឆ្នាំ២០១៣ គាត់បានក្លាយជាពលរដ្ឋ ដែលមានវ័យចំណាស់ជាងគេរបស់ប្រទេសចិន កាលនៅមានអាយុ ១២៧ឆ្នាំ។ តែអ្វីដែលកាន់តែពិសេសទៀតនោះ បច្ចុប្បន្នគាត់នៅតែមានសុខភាពល្អ ហើយអាចស្ដាប់ និងមើលឃើញផងដែរ ទោះបីការដើររបស់គាត់ហាក់មានការលំបាកបន្ដិចក៏ដោយ។
គួរឱ្យដឹងផងដែរថា លោកយាយ Almihan មិនទាន់ទទួលបានកំណត់ត្រាពិភពលោក ក្នុងនាមជាពលរដ្ឋមានអាយុច្រើនបំផុតរបស់ហ្គីតណេសនៅឡើយទេ ទោះបីសព្វថ្ងៃគាត់អាចមានអាយុច្រើនជាង ១៧ឆ្នាំ លើម្ចាស់កំណត់ត្រាពិភពលោកជាជនជាតិជប៉ុន ដែលមានអាយុ ១១៧ឆ្នាំក៏ដោយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖