ស្រីៗ​​ធ្លាប់ដឹង​អត់! ស្ទីមមុខដោយចំហាយទឹកជួយស្បែកមុខបាន​ច្រើនយ៉ាង

//s5.kh1.co/39/39358f8d29dcb678d385668444d3a75b7466d66f.jpg
នារី

 ២៧-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រាល់ថ្ងៃ​យើង​តែង​ការពារ​ស្បែក​មុខ​របស់​យើង​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ផលិតផល​ថែរក្សា​ស្បែក​ផ្សេងទៀត។ ក្រៅ​ពី​ប្រើប្រាស់​ផលិតផល​ខាងលើ យើង​ក៏​អាចចំណាយ​ពេល​​ស្ទីមមុខ​ដោយ​ចំហាយ​ទឹក​ត្រឹម​៥​ទៅ​១០​នាទី​​ដើម្បី​ទទួល​បាន​ប្រយោជន៍​​សម្រាប់​​ស្បែក​​មុខ​​ដែរ​។

រាល់ថ្ងៃ​យើង​តែង​ការពារ​ស្បែក​មុខ​របស់​យើង​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ផលិតផល​ថែរក្សា​ស្បែក​ផ្សេងទៀត។ ក្រៅ​ពី​ប្រើប្រាស់​ផលិតផល​ខាងលើ យើង​ក៏​អាចចំណាយ​ពេល​​ស្ទីមមុខ​ដោយ​ចំហាយ​ទឹក​ត្រឹម​៥​ ទៅ​១០​នាទី​​ដើម្បី​ទទួល​បាន​ប្រយោជន៍​​សម្រាប់​​ស្បែក​​មុខ​​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សម្អាត​ធូលី និង​ផលិតផល​ផ្សេង​ទៀត​ចេញ​ពី​រន្ធញើស

នៅ​ពេល​យើង​ស្ទីម​មុខ​នឹង​ចំហាយ​ទឹក​ក្ដៅ​ឧណ្ហៗ​ នឹង​ជួយ​ពង្រីក​រន្ធញើស​ដែល​អាច​បញ្ចេញ​ធូលី​ដី និង​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រន្ធញើស។ ជាទូទៅ ធូលី​ដែល​មាន​ក្នុង​រន្ធញើស​បង្ក​ពី​ផ្សែង​នៅ​ក្នុង​ទីក្រុង ផលិតផល​ដែល​យើង​ប្រើ​រាល់ថ្ងៃ​ដូចជា​ទឹក​ផ្តល់​សំណើម គ្រឿង​ផាត់​មុខ និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ រួមទាំង​ខ្លាញ់​នៅ​លើ​ស្បែក។ ស្បែក​មុខ​យើង​ត្រូវការ​ជាតិខ្លាញ់​ដើម្បី​រក្សា​សំណើម និង​ការពារ​ស្បែក ប៉ុន្តែ​នៅ​ពេល​ជាតិ​ខ្លាញ់​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​មុន​បាន។ ការ​ស្ទីម​មុខ​ដោយ​ចំហាយ​ទឹក​អាច​កំណត់​បរិមាណ​ជាតិ​ខ្លាញ់ និង​សម្អាត​រន្ធញើស​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​រលោង​ស្អាត។ 

២. កម្ចាត់​បាក់តេរី និង​កោសិកា​ងាប់​ដែល​បង្ក​មុន

ស្បែក​របស់​យើង​គឺ​ឆ្លងកាត់​​ដំណើរការ​មិន​ឈប់ឈរ​ នៃ​ការ​ផលិត​ឡើង​វិញ​ដែល​នេះ​បណ្ដាល​ឲ្យ​បាក់តេរី​ងាប់​ និង​ផ្តុំ​ច្រើន​នៅ​លើ​មុខ។ បាក់តេរី​នេះ​គឺ​ល្អ​ និង​មិន​មាន​បង្ក​ផល​ប៉ះពាល់​ទេ។ ប៉ុន្តែ​បាក់តេរី​ងាប់​នេះ​ ច្រើន​អាច​ធ្វើ​ឲ្យ​ស្បែក​មិន​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​។ ដូចនេះ​នៅ​ពេល​ស្ទីម​មុខ យើងបាន​​កម្ចាត់​បាក់តេរី​ងាប់​ខ្លះៗ​ចេញ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ជាង​មុន។

៣. ទទួល​បាន​អុកស៊ីសែន​បន្ថែម

សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​អាលែកហ្សី និង​បញ្ហាស្បែក​មុខ​ឡើង​ក្រហម (rosacea) អាច​នឹង​មិន​ចង់​ស្ទីម​មុខ​ទេ​ព្រោះ​ពេល​ស្ទីម​ហើយ​មុខ​អាច​មើល​ទៅ​ក្រហម និង​រលាក។ ប៉ុន្តែ​នេះ​ជា​ផល​ប្រយោជន៍​មួយ​នៃ​ការ​ស្ទីម​មុខ​ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​​រីក និង​ផ្ដល់​អុកស៊ីសែន​បន្ថែម​ដល់​ស្បែក​មុខ។ នៅ​ពេល​មុខ​មាន​អុកស៊ីសែន​គ្រប់គ្រាន់​ នោះ​ស្បែក​មុខ​នឹង​រលោង​ស្អាត។

៤. បង្ការ​ស្នាម​ជ្រួញ

គ្នាយើង​គ្រប់គ្នា​សុទ្ធ​តែ​មិន​ចង់​ឲ្យ​មុខ​មាន​ស្នាម​ជ្រួញនោះទេ​។ តាម​ភស្តុតាង​វិទ្យាសាស្ត្រ​ ខូឡាជែន​ និង​ភាព​យឺត​ (elastin) គឺ​ជា​សារធាតុ​អាច​ជួយ​ពន្យារ​ការ​ឡើង​នៃ​ស្នាម​ជ្រួញ​បាន។ ប្រសិនជា​គ្នាយើង​មិន​ចូលចិត្ត​ញ៉ាំ​ខូឡាជែន ការ​ស្ទីម​មុខ​ដោយ​ចំហាយ​ទឹក​ជា​ជម្រើស​ល្អ​មួយ​។ ការ​ស្ទីម​អាច​ជួយ​ដល់​ចរន្តឈាម​ដែល​ជួយ​ដល់​ការ​ផលិត​ខូឡាជែន និង​ភាពយឺត​។ នេះ​អាច​​ផ្ដល់​​ភាព​យឺត​​ដល់​ស្បែក និង​ពន្យារ​ការ​មាន​ស្នាម​ជ្រួញ​ដែរ។

៥. រក្សា​សំណើម​

ការ​បញ្ចេញ​ខ្លាញ់​អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ខ្លាញ់​ធម្មជាតិ​បន្ថែម​ ដែល​ផ្តល់​សំណើម​ដល់​ស្បែក។ បន្ថែមពីនេះទៀត ការ​ស្ទីម​ជួយ​ឲ្យ​ជាតិសំណើម​ជ្រាប​ចូល​ទៅ​ស្បែក​បាន​ល្អ​ជាង​មុន។

៦. ផលិតផល​ថែរក្សា​ស្បែក​ជ្រាប​ចូល​កាន់​តែ​ប្រសើរ

ការ​ស្ទីម​អាច​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ថែរក្សា​ស្បែក។ ការ​ស្ទីម​អាច​ជួយ​ឲ្យ​ពពួក​គ្រីម ឡេ និង​សាប៊ូ​លាង​មុខ​ដែល​យើង​ប្រើ​ទទួល​បាន​ប្រសិទ្ធភាព​ជាង​មុន។ នេះ​មក​ពី​ការ​ស្ទីម​ជួយ​ដល់​ចរន្តឈាម​ឲ្យ​ដើរ​ស្រួល និង​ផ្តល់​អុកស៊ីសែន​ដល់​ស្បែក ហើយ​នៅ​ពេល​រន្ធញើស​មិន​មាន​អ្វី​កក​ស្ទះ​នឹង​ស្រូប​យក​សារធាតុ​ទាំងនោះ​បាន​ច្រើន​។ ម៉្យាងទៀត ដោយសារ​ស្បែក​យើង​មាន​សំណើម នៅ​ពេល​យើង​ប្រើ​សេរ៉ូម​ក៏​មាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T