សង្វែគណាស់! នារីម្នាក់វ័យក្មេងម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ភ្លាមៗ ជាមួយគូស្នេហ៍រងរបួស

//s5.kh1.co/09/096d020afc9a42d87949e3eeb31d0bdd69dc6166.jpg
សង្គម

 ២៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធ្វើ​ឲ្យ​អ្នក​លេង​សង្គម​ហ្វេស​ប៊ុកជា​ច្រើនរន្ធត់​ចិត្ត​ នៅ​ពេល​ដែល​នារី​ស្រស់​ស្អាត​មួយ​រូប​បានស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់​ពី​ត្រូវ​រថយន្ត​បុកអូស​យ៉ាងឆ្ងាយ។

ភ្នំពេញ៖ កាលពី​យប់ ថ្ងៃទី​២៦​ខែ​មិថុនា ​កន្លង​ទៅ​នេះ​​ មាន​ហេតុការណ៍​ដ៏សែន​រន្ធត់​មួយ ដែល​រថយន្តមួយ​គ្រឿង មិន​ស្គាល់​អត្តសញ្ញាណ​ បាន​បើកបុកអូស​ម៉ូតូ​មួយ​គ្រឿង​ តាម​បណ្តោយ​ផ្លូវ​១៤៣កែង៣១០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកេង​ នាវេលា​ម៉ោងជាង១រំលងអាធ្រាត បាន​ធ្វើ​ឲ្យនារីវ័យក្មេងម្នាក់បានស្លាប់ នៅកន្លែងកើត​ហេតុភ្លាមៗ និងបុរសម្នាក់រងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ​វិញ​ករណី ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​ត្រូវបាន​គេ​ឲ្យ​ដឹង​ថា​ នារី​វ័យ​ក្មេង​ដែល​បាន​ស្លាប់​ នៅ​កន្លែង​កើ​តហេតុគឺ​ជា តារាហ្វេសប៊ុកដែល​មាន​គរណី​ឈ្មោះ​ថា«Ah Jruy» ​ត្រូវបានរថយន្តមួយ​គ្រឿង​នោះ ​បុកអូសនឹងថ្នល់ ​ស្លាប់ក្នុងថ្លុកឈាមយ៉ាង​គួរឲ្យសង្វែគ  ក្នុង​ខណៈពេល​ដែលកំពុង​ ជិះម៉ូតូឌុបដោយបុរសជា​សង្សារ ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​កីឡាករ​បាល់​ទាត់​ ពេលនេះ​រងរបួសធ្ងន់​ កំពុង​បញ្ជូនទៅ​សង្រ្គោះ​ផងដែរ។

យ៉ាង​ណាមិញ ​ក្នុ​ងពេល​បច្ចុប្បន្ន​នេះ​ ឡាន​ដែលបាន​បង្ក​ នៅ​មិន​ទាន់​បាន​រក​ឃើញ ​និង​ចូលខ្លួន​មក​ដោះ​ស្រាយ ​នៅ​ឡើយ​នោះទេ។ បច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុង​ធ្វើការវាស់វែង ស្រាវជ្រាវរកក្រុមគ្រួសារ នឹងបន្តឆែក​កាមេរ៉ាសុវត្ថិភាព​ ដែលនៅក្បែរកន្លែងកើត​ហេតុ រកឡានបង្ក​តទៅ​ទៀតផងដែរ៕

ខ្មែរឡូត ក៏សូមចូលរួមសោកស្តាយ ចំពោះគ្រួសារសពផងដែរ៖

នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
មូ៉តូដែល​រថយន្ត​បាន​បុក
មូ៉តូដែល​រថយន្ត​បាន​បុក
កីឡាករដែលរងរបួស
កីឡាករដែលរងរបួស
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T