ការដុតនំបុ័ងអាចធ្វើអោយអ្នកជៀសវាងបញ្ហាផ្លូវចិត្ត ដោយ​សារ​លក្ខខណ្ឌបែប​នេះ​

//s5.kh1.co/2f/2f8b014871202600f2a0906bcaa5345e891eee9d.jpg
នារី

 ២៧-មិថុនា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ពិភពលោកកំពុងជួបវិបត្តិសុខភាពដ៏ធំមួយ។នៅពេលមេរោគឆ្លងថ្មីរីករាលដាលប្រទេសជាច្រើន​កំពុងដាក់កម្រិត​លើសកម្មភាពរបស់ពលរដ្ឋខ្លួន

ពិភពលោកកំពុងជួបវិបត្តិសុខភាពដ៏ធំមួយ។នៅពេលមេរោគឆ្លងថ្មីរីករាលដាលប្រទេសជាច្រើន​កំពុងដាក់កម្រិត​លើសកម្មភាពរបស់ពលរដ្ឋខ្លួន។ ការធ្វើដំណើរត្រូវបានដាក់កម្រិត ហើយសាលារៀនជាច្រើនត្រូវបានបិទ។ នៅតាមទីក្រុងធំៗ ជុំវិញពិភពលោកភោជនីយដ្ឋាននិងអាជីវកម្មផ្សេងទៀតត្រូវបានបិទ។ មនុស្សខ្លះភ័យខ្លាចថា​មិនអាច​ស្វែងរកតម្រូវការមូលដ្ឋានសម្រាប់ការរស់រានមានជីវិតបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះពួកគេទិញអ្វីៗគ្រប់យ៉ាងចេញពីធ្នើផ្សារទំនើបដើម្បីត្រៀមសម្រាប់ផ្គត់ផ្គង់ដើម្បីថ្ងៃខាងមុខ។នំប៉័ងច្រើនតែ​ស្ថិតក្នុង​ចំណោមផលិតផលដំបូងដែលលក់ដាច់ជាងគេ ហើយពិបាកនឹងរកទិញណាស់ក្នុងស្ថានភាពអាសន្ន។

ការធ្វើនំបុ័ង
ការធ្វើនំបុ័ង
អតិថិជនមកទិញនំបុ័ង
អតិថិជនមកទិញនំបុ័ង

ដូច្នេះប្រសិនបើអ្នកមិនដែលធ្វើនំប៉័ងទេពីមុនមក ពេលនេះប្រហែលជាពេលវេលាល្អដើម្បីរៀនហើយ។ ការធ្វើនំប៉័ងគឺជាជំនាញសាមញ្ញសម្រាប់ផ្គត់ផ្គង់ជីវិត។ មានរបស់សាមញ្ញៗ មួយចំនួនដូចជាម្សៅអំបិល និងផ្សិតដំបែអ្នកអាចដុតនំប៉័ងស្រស់សម្រាប់គ្រួសារ អ្នកជិតខាង ឬអ្នកមិត្តរួមការងាររបស់អ្នក។ ការដុតនំបុ័ងមិនមែនគ្រាន់តែជាជំនាញធ្វើជាអាហារដើម្បីជីវិតនោះទេ។ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលនៅពេលមានភាពស្ត្រេស។ ជាការពិតការដុតនំបុ័ង និងចម្អិនអាហារត្រូវ​បានប្រើដើម្បីព្យាបាលមនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្ត៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T