អ្នកជំនាញ៖ កូរ៉ូណាវីរុស​មិនឆ្លង​តាមរយ:ចំណីអាហារទេ តែ​ងាយ​ឆ្លង​​បំផុតតាម​របៀបនេះវិញ

//s5.kh1.co/29/29556bee1010145d004c8a4d90d75a496291599d.jpg
នារី

 ២៧-មិថុនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) និយាយថា​ វីរុស និងមេរោគភ្ជាប់ទៅនឹងជាលិកា​ដើម្បីបង្កឱ្យមានជំងឺ

សាច់មាន់ដែលមានបាក់តេរី Salmonella អាចធ្វើឱ្យអ្នកបរិភោគឈឺបាន។ អាហារផ្សេងទៀតដែលមានបាក់តេរី E. coli ឬ Norovirus ក៏អាចធ្វើអោយអ្នកឈឺបានដែរ។ ដូច្នេះហេតុអ្វីបានជាមន្ត្រីសុខាភិបាលមិនព្រមានប្រជាជនអំពីការបរិភោគអាហារដែលមានផ្ទុកមេរោគឆ្លងថ្មី?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) និយាយថា​ វីរុស និងមេរោគភ្ជាប់ទៅនឹងជាលិកា​ដើម្បីបង្កឱ្យមានជំងឺ។ វីរុសផ្លូវដង្ហើមដូចជា COVID-19 ជាធម្មតាភ្ជាប់ទៅនឹងកោសិកានៅកន្លែងដូចជា​សួត​របស់មនុស្ស។

ប៉ុន្តែមេរោគដូចជាnorovirus និងsalmonella អាចរស់បានដោយសារអាស៊ីតដែលមាននៅក្នុងក្រពះ។ បន្ទាប់មកពួកវាបានរួមគ្នាហើយភ្ជាប់ទៅកោសិកាខាងក្នុងសរីរាង្គ។

រូបភាពក្នុងផ្សា
រូបភាពក្នុងផ្សា

អ្នកជំនាញផ្សេងទៀតកត់សម្គាល់ថាពួកគេកំពុងសិក្សាអំពីមេរោគថ្មីនេះ។ ពួកគេនិយាយថាមិនទាន់មាន​ភ័ស្តុតាង​នៅឡើយទេដែលថាជំងឺកូវិដ១៩ធ្វើអោយមនុស្សឈឺតាមរយៈក្រពះរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយវីរុសត្រូវបានគេរកឃើញនៅក្នុងកាកសំណល់របស់មនុស្សដែលឆ្លង។ អ្នកជំនាញនិយាយ​បន្តរទៀតថាហានិភ័យធំបំផុតទាក់ទងនឹងអាហារនិង COVID-១៩ គឺការទាក់ទងជាមួយមនុស្ស និងកម្មករ​ផ្សេងទៀតនៅក្នុងហាងលក់អាហារ។ ឥឡូវនេះហាងកំពុងដាក់កម្រិតទៅលើចំនួនមនុស្សដែល​ពួកគេអនុញ្ញាតឱ្យ​ចូល។ ពួកគេកំពុងស្នើសុំឱ្យអតិថិជនអនុវត្តការឈរឃ្លាតឆ្ងាយពីគ្នា និងប្រើឧបករណ៍ជំនួយដើម្បីសម្គាល់ពី​ចម្ងាយដែលមនុស្សគួរឈរ។

ទិញអាហារ
ទិញអាហារ

អ្នកជំនាញCDCកត់សំគាល់ទៀតថា គេមិនដឹងថាតើមេរោគដែលរកឃើញនៅក្នុងកាកសំណល់មនុស្ស​មិនអាចធ្វើ​អោយមនុស្សឈឺបាន រឺទេ។ វេជ្ជបណ្ឌិតStoutបាននិយាយថា មេរោគដែលត្រូវបានគេរកឃើញនៅក្នុងកាកសំណល់​របស់​មនុស្ស​មិនទំនង​ជាសញ្ញានៃសមត្ថភាពរបស់វីរុសក្នុងការរស់រានមានជីវិតនៅក្នុងប្រព័ន្ធរំលាយអាហារនោះទេ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T