ទប់មិនឈ្នះ! នៅអង់គ្លេសកំពុងជួបបញ្ហានេះ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានសម្រុកចូលលេងឆ្នេរសមុទ្រ

//s5.kh1.co/f8/f8913e80103bde62d7aa2fa1b4009f2070d55ff8.jpg
សង្គម

 ២៧-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទាំងជំងឺរាតត្បាត COVID 19 មិនទាន់ស្បើយផង មនុស្សរាប់ពាន់នាក់កំពុងសម្រុកចូលលេងឆ្នេរចក្រភពអង់គ្លេស។

ចក្រភពអង់គ្លេស៖ ទាំងជំងឺរាតត្បាត COVID 19 មិនទាន់ស្បើយផង មនុស្សរាប់ពាន់នាក់កំពុងសម្រុកចូលលេងឆ្នេរចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង់គ្លេសកំពុងបន្ធូរបន្ថយការរឹតត្បិតពីការឆ្លងមេរោគកូរ៉ូណារបស់ខ្លួនបន្តិចម្តងៗ ដោយអនុញ្ញាត ឱ្យជួបជុំនៅខាងក្រៅ (ក្នុងប្រទេសអង់គ្លេស) ច្រើនបំផុត៦នាក់។ ទោះយ៉ាងណាចំនួនអ្នកប្រើឡេការពារកម្តៅថ្ងៃនៅតាមបណ្តាយឆ្នេរនានា កំពុងមានកំណើនច្រើនឡើងៗដែលជាបញ្ហាធំ។

មនុស្សជួបជុំគ្នានៅឆ្នេរសមុទ្រចក្រភពអង់គ្លេស
មនុស្សជួបជុំគ្នានៅឆ្នេរសមុទ្រចក្រភពអង់គ្លេស

រថយន្តចតខុសច្បាប់បានធ្វើឲ្យស្ទះផ្លូវ ហើយក្រុមប្រឹក្សាបានផាកពិន័យការរហូតដល់ទៅ ៥៥៨ គ្រឿង ដែលជាកំណត់ត្រាប្រចាំថ្ងៃ។ ក្រុមបុគ្គលិកសម្អាតបរិស្ថានក៏បានទទួលរងនូវការរំលោភបំពាន និងការបំភិតបំភ័យផងដែរ នៅពេលពួកគេព្យាយាមយកសំរាមពីលើភ្នំចេញពីឆ្នេរសមុទ្រ ហើយមានឧប្បត្តិហេតុមួយចំនួនដែលពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹងនិងការវាយដំមួយចំនួន។

ជាការឆ្លើយតបលើការយាមល្បាត ប៉ូលីសនឹងបន្ថែមសន្តិសុខជូនទៅដល់បុគ្គលិកសម្អាតបរិស្ថាន និងរឹតបន្តឹងលើការចតរថយន្តបន្ថែមទៀត។

អាជ្ញាធរក៏បានរកឃើញអ្នកបោះជំរុំខុសច្បាប់នាពេលយប់។ ពួកគេត្រូវបានបណ្តេញចេញ ហើយអ្នកមើលការខុសត្រូវលើឆ្នេរសមុទ្រនឹងអនុវត្តការល្បាតបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សា លោក Vikki Slade បាននិយាយថា "យើងមិនទាន់អាចស្វាគមន៍ភ្ញៀវទេសចរឬ ដោះស្រាយបញ្ហាពេញលេញដែលទាក់ទងនឹងការគ្រប់គ្រងបរិមាណមនុស្សច្រើននៅឡើយទេ" ។ "សូមមេត្តាកុំមក យើងមិនអាចស្វាគមន៍អ្នកបានទេ"៕

មនុស្សជួបជុំគ្នានៅឆ្នេរសមុទ្រចក្រភពអង់គ្លេស
មនុស្សជួបជុំគ្នានៅឆ្នេរសមុទ្រចក្រភពអង់គ្លេស

ប្រភពCNN

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T