បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Bailey Henry បានបង្ហោះអំពីអភូតហេតុមួយដោយ គាត់បានជួបនឹងកូនស្រីខ្លួន ដែលបានបែកបាក់គ្នាពីរឆ្នាំ ដល់ថ្នាក់មើលលែងស្គាល់តែម្តង ដោយសារតែម្តាយចុង មានគំនិតមិនល្អទៅលើនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដំបូងឡើយ គាត់មើលរូបនាងមិនស្គាល់ឡើយ ដោយស្មានតែក្មេងវង្វេងផ្លូវម្នាក់ទៅវិញ ដោយសេចក្តីលំអិតគាត់បានសរសេរនៅក្នុងហ្វេសប៊ុកថា៖
កាលពីម្សិលមិញនេះ ខ្ញុំបានដើរទៅក្នុងផ្សារទំនើបមួយ ជាមួយកូនប្រុសរបស់មិត្តស្រីខ្ញុំ ក៏បានប្រទះឃើញក្មេងស្រីឈរសំលឹងមុខ ខ្ញុំដោយទឹកមុខស្រងូតស្រងាត់ បន្ទាប់មកខ្ញុំដើរទៅមុខទៀតក៏លឺសម្លេងថា ប៉ា! ភ្លាមៗនេះខ្ញុំឈប់ភ្លាម បន្ទាប់មកខ្ញុំក៏សង្ស័យថាជាកូនស្រីខ្ញុំដែលបាត់ខ្លួនពីរឆ្នាំមុន រំពេចនោះ ខ្ញុំក៏និយាយថា Brenna? បន្ទាប់មកនាងក៏និយាយប៉ាម្តងទៀត ខ្ញុំក៏ដើរទៅមើលក៏ច្បាស់ក្នុងចិត្តនោះជាកូនស្រីខ្ញុំពិតមែន ដែលមិនបានឃើញមុខនិងនិយាយជាមួយនាងពីរឆ្នាំ
នាងនិយាយថាម្តាយនាងខំទូរសព័្ទទៅរក តែខ្ញុំមិនបានលើកទូរសព័្ទនិង អាក្រក់ជាងនេះទៅទៀតមិត្តស្រីខ្ញុំបានកុហកនាងថា ខ្ញុំមិនស្រលាញ់នាងនោះ ប៉ុន្តែថ្ងៃនេះខ្ញុំអាចនិយាយពាក្យក្នុងចិត្តខ្ញុំក្នុងចំណោមមនុស្សជាច្រើននាក់ នាងគឺលេខមួយ ជាឈាមរបស់ខ្ញុំ ជាម្ចាស់ក្សត្រីរបស់ខ្ញុំ ខ្ញុំនឹកនាងគ្រប់វិនាទីជារៀងរាល់ថ្ងៃ
ខ្ញុំក៏ឱបនាងនិង យំនៅក្នុងចំណោមមនុស្សជាច្រើននាក់
មនុស្សស្រីមិនគួរព្យាយាមបិតបាំងកូនស្រីពីឪពុកបែបនេះទេ
គួរឲ្យអាណិតកូនស្រីខ្ញុំណាស់ នាងបានដើរតាមខ្ញុំ នាងនៅចាំខ្ញុំ នាងស្រលាញ់ខ្ញុំ នេះជាកំលាំងចិត្តមួយដ៏ខ្លាំងសម្រាប់ខ្ញុំ អរគុណ Brenna ប៉ាស្រលាញ់កូន ប៉ាពិតជាមានអារម្មណ៍ថានេះគឺជាអភូតហេតុដែលបានកើតឡើងម្សិលមិញនេះ
ក្រោយពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងការខឹងសម្បារនឹងមិត្តស្រីរបស់Bailey Henry យ៉ាងខ្លាំងដែលមានចិត្តសាហាវ ចង់បំបែកបំបាក់កូនស្រី នឹងឪពុកកូនគេយ៉ាងដូច្នេះ ដោយគ្រាន់តែក្មេងស្រីមិនជាប់សាច់ឈាម ជាមួយនាងសោះ ដោយមានមហាជនជាច្រើ នបានសំណូមពរឲ្យបែកគ្នាជាមួយនឹងមិត្តស្រី គាត់ថែមទៀតផង៕
សូមចូលមើលរូបភាពខាងក្រោម៖


