ពលរដ្ឋឥណ្ឌាជាង១០០នាក់ ត្រូវស្លាប់ដោយសាររន្ទះបាញ់

//s5.kh1.co/5b/5b0a6831c7d118204265c94c9a94df2eca92bc28.jpg
សង្គម

 ២៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រន្ទះបាញ់ដ៏កំណាច បានស្លាប់ពលរដ្ឋឥណ្ឌាជាង ១០០នាក់

ញូដេលី៖ ​អាជ្ញាធរឥណ្ឌាបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋឥណ្ឌាជាង ១០០នាក់ បានស្លាប់ជាបន្តបន្ទាប់ ដោយសាររន្ទះបាញ់នៅក្នុងរដ្ឋចំនួនពីររបស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរដ្ឋាភិបាលបាន​ឱ្យដឹងថា រន្ទះកំណាចបានឆក់យកជីវិតពលរដ្ឋឥណ្ឌានៅក្នុងរដ្ឋប៊ីហារ (Bihar) ចំនួន ៨៣នាក់ ខណៈនៅរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) ឯណោះវិញ មានអ្នកស្លាប់យ៉ាងហោចណាស់មនុស្ស ២២ នាក់ និង ១២នាក់ផ្សេងទៀត ត្រូវរងរបួស។

គួរជម្រាបផងដែរថា ព្យុះ​ភ្លៀងនិងផ្គររន្ទះ គឺជារឿងធម្មតាដែលតែងកើតឡើងរៀងរាល់ឆ្នាំ នៅពេលរដូវវស្សា​បានចូលមកដល់នៅក្នងឥណ្ឌា។ ហើយកាលពីឆ្នាំ ២០១៩ កន្លងទៅ រដ្ឋប៊ីហារបានរាយការណ៍ថាមានករណីរន្ទះបាញ់ចំនួន ២២៥,៥០៨ ករណី ​ចំណែក ​រដ្ឋអ៊ូតាប្រាដេសមាន ៣២២,៨៨៦ ករណី ដែលបានសម្លាប់ជីវិតមនុស្សប្រមាណ ៣៩៤ នាក់ ចន្លោះពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕

 ពលរដ្ឋឥណ្ឌាជាង ២,៣០០ នាក់ បានស្លាប់ដោយរន្ទះបាញ់​ក្នុងឆ្នាំ ២០១៨  ខណៈឆ្នាំ ២០០៥ មានអ្នកស្លាប់ ២,០០០នាក់ 
 ពលរដ្ឋឥណ្ឌាជាង ២,៣០០ នាក់ បានស្លាប់ដោយរន្ទះបាញ់​ក្នុងឆ្នាំ ២០១៨  ខណៈឆ្នាំ ២០០៥ មានអ្នកស្លាប់ ២,០០០នាក់ 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T