ញូដេលី៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋឥណ្ឌាជាង ១០០នាក់ បានស្លាប់ជាបន្តបន្ទាប់ ដោយសាររន្ទះបាញ់នៅក្នុងរដ្ឋចំនួនពីររបស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា រន្ទះកំណាចបានឆក់យកជីវិតពលរដ្ឋឥណ្ឌានៅក្នុងរដ្ឋប៊ីហារ (Bihar) ចំនួន ៨៣នាក់ ខណៈនៅរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) ឯណោះវិញ មានអ្នកស្លាប់យ៉ាងហោចណាស់មនុស្ស ២២ នាក់ និង ១២នាក់ផ្សេងទៀត ត្រូវរងរបួស។
គួរជម្រាបផងដែរថា ព្យុះភ្លៀងនិងផ្គររន្ទះ គឺជារឿងធម្មតាដែលតែងកើតឡើងរៀងរាល់ឆ្នាំ នៅពេលរដូវវស្សាបានចូលមកដល់នៅក្នងឥណ្ឌា។ ហើយកាលពីឆ្នាំ ២០១៩ កន្លងទៅ រដ្ឋប៊ីហារបានរាយការណ៍ថាមានករណីរន្ទះបាញ់ចំនួន ២២៥,៥០៨ ករណី ចំណែក រដ្ឋអ៊ូតាប្រាដេសមាន ៣២២,៨៨៦ ករណី ដែលបានសម្លាប់ជីវិតមនុស្សប្រមាណ ៣៩៤ នាក់ ចន្លោះពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕