តាម​​ពិត​​ផ្កា​​អាច​​ញ៉ាំ​​បាន​​ តែ​​ត្រូវ​​អនុវត្តន៍​​វិធី​​បែប​​នេះ​សិន​​ មុន​​នឹង​​បរិ​​​ភោគ​​​​​! ​

//s5.kh1.co/73/73e7831e7f57b60ad573e9fdc7b3ae1246c771be.jpg
នារី

 ២៦-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ផ្កាគឺជាផ្នែកសំខាន់មួយនៃពិភពធម្មជាតិរបស់យើង។ សម្រស់ និងក្លិនរបស់ពួកវាអាចធ្វើឱ្យយើងរីករាយ

ផ្កាគឺជាផ្នែកសំខាន់មួយនៃពិភពធម្មជាតិរបស់យើង។ សម្រស់ និងក្លិនរបស់ពួកវាអាចធ្វើឱ្យយើងរីករាយ។ ផ្កាធ្វើជាអាហារសម្រាប់សត្វល្អិតបក្សី និងសត្វ។ ហើយពួកគេក៏អាចធ្វើជាអាហារសម្រាប់យើងបានដែរ។ ផ្កាខ្លះ​បន្ថែមពណ៌ដ៏ស្រស់ស្អាត ហើយរសជាតិដែលមិននឹកស្មានដល់ ផ្តល់ភាពស្រស់ស្អាតដល់អាហារ និងភេសជ្ជៈ។​ ហើយមនុស្ស​ជាច្រើន​កំពុង​បន្ថែម​ផ្កា​ទៅក្នុងអាហារផងដែរ។ ដើម្បីស្វែងយល់បន្ថែមយើងបានជជែកជាមួយជនជាតិអាមេរិកពីរបីនាក់ ដែលចូលចិត្តដាំ និងបរិភោគផ្កាផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភេទផ្លាដែលអាចញុំាបាន
ប្រភេទផ្លាដែលអាចញុំាបាន

Kathy Jentz ជាអ្នកបោះពុម្ពទស្សនាវដ្តី Washington Gardener ។ នាងក៏ផ្តល់ការចរចារដល់អ្នកថែ​សួនតំបន់​វ៉ាស៊ីនតោនឌីស៊ីផងដែរ។ នាងប្រាប់ពួកគេពីរបៀបដាំ និងប្រើផ្កាដែលអាចបរិភោគបាន។ លោក Jentz មាន​ប្រសាសន៍​ថា វិធីដើម្បីរៀបចំផ្កាដែលអាចបរិភោគបាន សម្រាប់ម្ហូប ឬអាហាររបស់អ្នក ដំបូងគឺលាងសម្អាត​វានៅ​ក្រោមទឹក។

នៅពេលនិយាយអំពីផ្កាដែលអាចបរិភោគបានជារឿយៗ Jentz ចាប់ផ្តើមដោយចំណុចនិយាយចំនួនបី៖ ស្គាល់ផ្ការបស់អ្នក។ តើផ្កាប្រភេទបែបណាដែលមានសុវត្ថិភាពក្នុងការបរិភោគ? ហើយត្រូវដឹងពីប្រភព។ តើផ្កាមកពីណា? ដឹងពីអាឡែកហ្ស៊ីរបស់អ្នក។ តើរុក្ខជាតិបែបណាដែលអ្នកមានអាឡែកហ្ស៊ី?

រូបភាពផ្កា
រូបភាពផ្កា
រូបតំណាង
រូបតំណាង

ផ្កាខ្លះមានសារធាតុពុលហើយអាចធ្វើឱ្យអ្នកឈឺ។ យ៉ាងណា មានផ្កាពីរបីប្រភេទ ដែលមនុស្សគិតថា​អាចបរិភោគ​បាន ទោះបីជាវាពុល​ក៏ដោយ។ អ្នកជំនាញនិយាយថា វិធីញុំាផ្កាដែលមានសុវត្ថិភាពបំផុត​ដើម្បីបរិភោគ គឺដាំវា​ដោយ​ខ្លួន​ឯង។

ប្រសិនបើអ្នកទិញពីទីផ្សារបស់កសិករសូមសួរពួកគេដោយផ្ទាល់ ប្រសិនបើពួកគេប្រើរសារធាតុគីមី។ ផ្ការបស់ពួកគេ​អាចត្រូវបានប្រើប្រាស់ដោយសារធាតុគីមីគ្រោះថ្នាក់។ ប្រសិនបើអ្នកចេញទៅក្រៅដើម្បីរើសយកផ្កាដែលអាច​បរិភោគ​បាន ចូរធ្វើនៅកន្លែងដែលមានសុវត្ថិភាព។ កុំប្រមូលផ្កាពីតំបន់ ឬកន្លែងដែលប្រើថ្នាំគីមី៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T